ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់វិនិយោគិន ក៏ដូចជាសាធារណជនទាំងអស់មេត្តាជ្រាបថា៖ ផ.ម.ក.នឹងមានរៀបចំកម្មវិធីប្រកួតជួញដូរភាគហ៊ុនជាលើកទីបី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៩។ ការប្រកួតនេះនឹងជំរុញឱ្យទីផ្សារមូលបត្រកម្ពុជារីកចម្រើនបានមួយកម្រឹតទៀត ដោយបង្កើនចំណាប់អារម្មណ៍របស់សាធារណ-ជន និងពង្រីកការយល់ដឹងទៅលើទីផ្សារមូលបត្រ ព្រមទាំងទាក់ទាញវិនិយោគិនមានស្រាប់ឱ្យបន្តវិនិយោគនៅលើទីផ្សារ។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលប្រកួត អ្នកចុះឈ្មោះចូលរួមជោគជ័យទាំងអស់នឹងធ្វើការជួញដូរជាមួយកម្រៃជើងសារក្នុង អត្រាទាបជាងធម្មតា (០,២៥%) និងមិនមានកម្រៃជើងសារអប្បបរមា។ ជ័យលាភីចំនួនបីរូប ដែលបានជួញដូរទទួលបានអត្រាចំណេញជាភាគរយច្រើនជាងគេ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៨.000.000រៀល, ៥.000.000រៀល, និង ៣.000.000រៀល រួមជាមួយនឹងពានរង្វាន់ជ័យលាភីពី ផ.ម.ក.។ ក្រៅពីនេះ ផ.ម.ក.នឹងផ្តល់ជូនជារង្វាន់លើកទឹកចិត្តដល់បេក្ខជនទទួលចំណាត់ថ្នាក់ ទី៤ ដល់ ទី៨ ក្នុងម្នាក់ៗ ចំនួន៥០០.០០០រៀល។
ការចុះឈ្មោះចូលរួមប្រកួតនឹងចាប់ផ្តើមពី ថ្ងៃទី ១១ ខែកញ្ញា រហូតដល់ ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៧ តាមរយៈ bit.do/CSXCompetition
សម្រាប់ព័ត៌មានបន្ថែម ៖
- សូមចូលទៅកាន់ទំព័រFacebookផ្លូវការរបស់ផ.ម.ក៖ facebook.com/cambodia.csx
- ទូរសព្ទ៖ (+855) 23 958 888, (+855)78 803 301
- អ៊ីម៉ែល៖ stocktradingcompetition@csx.com.kh