រកឃើញម្ចាស់ជ័យលាភីទាំង៨រូបក្នុងកម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុនលើកទី៣ហើយ!

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: ផ.ម.ក.

Link:

បានបង្ហោះនៅថ្ងៃទី 29-Jan-2019

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា​ (ផ.ម.ក.) មានកិត្តិយសជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ បន្ទាប់ពីបានបញ្ចប់កម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុន ដែលបានចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៨ ដល់ថ្ងៃទី១៨  ខែមករា ឆ្នាំ ២០១៩ ផ.ម.ក.បានរកឃើញបេក្ខជនជ័យលាភីកំពូលបីរូបដូចខាងក្រោម៖

     ១.​ លោក Tieng Chhnoeum ទទួលបានអត្រាចំណេញ ២៤៧,៥១%

     ២. លោកស្រី Som Ny ទទួលបានអត្រាចំណេញ ៩៤,៨២%

     ៣. លោក Lak Hong ទទួលបានអត្រាចំណេញ ៩១,៩២%

សូមចូលរួមអបអរសាទរចំពោះជ័យលាភីកំពូលទាំងបីរូប ដែលចូលរួមប្រកួតប្រជែងយ៉ាងសកម្ម និងបានទទួលអត្រាចំណេញច្រើនជាងគេ។  ជ័យលាភីទាំងបីរូបនឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន៨​.000.000​រៀល, ៥.000.000​រៀល, និង ៣.000.000​រៀល រួមជាមួយនឹងពានរង្វាន់ជ័យលាភីពី ផ.ម.ក.។ ក្រៅពីនេះ ផ.ម.ក.ក៏នឹងមានរង្វាន់លើកទឹកចិត្តដល់ជ័យលាភីចំណាត់ថ្នាក់ទី៤ ដល់ ទី៨ ផងដែរ ក្នុងម្នាក់ៗចំនួន ៥០០.០០០រៀល ដែលមានរាយនាមដូចខាងក្រោម៖

     ៤. លោក Chin Chan Daraly ទទួលបានអត្រាចំណេញ ៩០,៥៧%

     ៥. លោក Chen Huasheng ទទួលបានអត្រាចំណេញ ៨៩,០១%

     ៦. លោក Siv Chandara ទទួលបានអត្រាចំណេញ ៨៦,០២%

     ៧. លោកស្រី Ngeth Sereina ទទួលបានអត្រាចំណេញ ៨៥,៩០%

     ៨. លោក Chea Bora ទទួលបានអត្រាចំណេញ ៨៥,៦២%

ផ.ម.ក. នឹងរៀបចំសន្និសិទសារព័ត៌មាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ចាប់ពីម៉ោង១០ព្រឹក ដើម្បីអនុញ្ញាតិឱ្យជ័យលាភីទាំងប្រាំបីរូបបានចែករំលែកយុទ្ធសាស្រ្តជួញដូរ ដើម្បីទទួលបានអត្រាចំណេញខ្ពស់។ សាធារណជនអាចចូលរួមដោយសេរី ដើម្បីទទួលបានវិធីសាស្ត្រ និងបទពិសោធន៍ល្អៗ ក្នុងការជ្រើសរើសភាគហ៊ុននិងការសម្រេចចិត្តទិញលក់ ដើម្បីក្លាយជាវិនិយោគិនជោគជ័យ។

គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលប្រកួតប្រជែង សន្ទស្សន៍ទីផ្សារបានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៦៥,៤៧%  ដែលបានមកពីការកើនឡើងនៃថ្លៃភាគហ៊ុននីមួយៗ។ ការកើនឡើងនៃសន្ទស្សន៍ទីផ្សារ និងអត្រាចំណេញដ៏ច្រើននៃជ័យលាភីរបស់យើងសរបញ្ជាក់ពីភាពចំណេញនៃទីផ្សារភាគហ៊ុនកម្ពុជាបច្ចុប្បន្ន ដែលវិនិយោគិនអាចទទួលបានអត្រាចំណេញខ្ពស់នៅពេលដែលវិនិយោគិនមានការវិភាគ និងជ្រើសរើសភាគហ៊ុនបានត្រឹមត្រូវ៕