មោទនភាពរបស់ ក្រុមហ៊ុន ឌីប៊ីឌី គឺការបញ្ចប់គម្រោងទាន់ពេលវេលាជាមួយនឹងស្នាដៃការងារដែលមានគុណភាពខ្ពស់ ដែលទទួលបាននូវការកោតសរសើរ និងពេញចិត្តពីសំណាក់អតិថិជនចំពោះគម្រោងធំៗដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាច្រើនដូចជាគម្រោង Laboratoire d’analyse médicale de la Fondation Bio Mérieux (បារាំង), អាកាសយានដ្ឋានអន្តរ-ជាតិភ្នំពេញ មជ្ឍមណ្ឌល Cardiologie រោងចក្រផលិតប៊ីចេង អាជីណូម៉ូតូ រោងចក្រ Minibea ក្រុមហ៊ុន Rhoto ក្រុមហ៊ុនB-Quick ក្រុមហ៊ុនArtnature ក្រុមហ៊ុន Hana ក្រុមហ៊ុន Denso រោងចក្រស្រាប៊ៀរ ហ៊ិននីគែន គម្រោងខុនដូ Bodaiju រោងចក្រសហគ្រាសចំណីអាហារ Liwayway វិទ្យាស្ថានប៉ាស្ទ័រ សាលារៀន Northbridge មជ្ឍមណ្ឌលកែសម្ផស្សមេហ្គាប៊ែល និងសាលាដុនបូស្គូជាដើម។
ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ីនជីនារីង ម.ក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1995 ជាក្រុមហ៊ុនពហុមុខងារផ្នែកវិស្វកម្ម និងសំណង់ដែលមានបទពិសោធជាច្រើនឆ្នាំក្នុងព្រះរាជាណាចក្រកម្ពុជា។ ឌីប៊ីឌី ផ្តល់សេវាកម្មដូចជា សេវាកម្មគូរប្លង់ សាងសង់ តំឡើង និងថែទាំ ដែលសេវាកម្មទាំងនេះធ្វើឲ្យក្រុមហ៊ុនទទួលបានកេរ្តិ៍ឈ្មោះលំដាប់ជាតិ និងអន្តរជាតិ។ ឌីប៊ីឌី ទទួលបានកំណត់ត្រាជាទីគាប់ចិត្តក្នុងការផ្តល់សេវាកម្ម និងផ្គត់ផ្គង់ផលិតផលប្រកបដោយគុណភាព ដែលស្ដែងបញ្ជាក់តាមរយៈការពេញចិត្ត និងការកោតសរសើរពីសំណាក់អតិថិជនរបស់ខ្លួន។
ឌីប៊ីឌី ជឿជាក់ថាបុគ្គលិកចម្រុះជាតិសាសន៍របស់ខ្លួនដែលប្រកបទៅដោយវិជ្ជាជីវៈ និងជំនាញខ្ពស់គឺជាធនធានដ៏សំខាន់របស់ក្រុមហ៊ុន។ ឌីប៊ីឌី មានក្រុមបុគ្គលិកជំនាញផ្នែកសេវាកម្ម និងការថែទាំដើម្បីធានានិងរក្សាគុណភាពជាប់រឹងមាំរបស់សំណង់អគារ ឬការបំពាក់ឧបករណ៍ថ្មីៗ។ ឌីប៊ីឌី បាននឹងកំពុងពង្រីកអាជីវកម្មផ្នែកសេវាកម្មរបស់ខ្លួនបន្ថែម រួមមានសេវាកម្មត្រួតពិនិត្យរោងចក្រ និងឧបករណ៍សំណង់។ ក្រៅពីកេរ្តិ៍ឈ្មោះក្នុងផ្នែកសំណង់ ការបំពាក់ឧបករណ៍ និងសេវាកម្មថែទាំ ដែលបានឈានមុខគេក្នុងការផ្គត់ផ្គង់ផលិតផលម៉ាកល្បីៗជាច្រើនសម្រាប់គម្រោងនានាកន្លងមក ដែលរួមមានផលិតផលម៉ាក Scheneider ម៉ាកFranklin France ម៉ាកDaikin ម៉ាក Ginde ម៉ាក LG ម៉ាក Mitsubishi ម៉ាក Kumwell ម៉ាកEVT ម៉ាក Tsurumi Pump និងខ្សែកាបម៉ាក Yazaki។
ឆ្នំាបង្កើត | 1995 |
---|---|
ចំនួនបុគ្គលិក | 833 |
សវនករ | Grant Thornton Cambodia Limited |
ផែនការនាពេលអនាគត |
ចំណេញសុទ្ធ | |
---|---|
ចំណូល | |
ចំណាត់ថ្នាក់វិស័យ | សំណង់ និង វិស្វកម្ម |
អាសយដ្ឋាន | #៦៨ ផ្លួវ៥៩៨ សង្កាត់ភ្នំពេញថ្មី។ខណ្ឌសែនសុខ រាជធានីភ្នំពេញ |
ទូរស័ព្ទ | (+855) 078 700 598 |
អ៊ីម៉ែល | services@dbdengineering.com |
គេហទំព័រ | https://dbdengineering.com |
ក្រុមប្រឹក្សាភិបាល | មុខតំណែង |
១. លោក នាង វិធី | ប្រធានក្រុមប្រឹក្សាភិបាល និងនាយកគ្រប់គ្រង |
២. លោកស្រី លឹម មុយលី | អភិបាលប្រតិបត្តិ និងនាយិកាហិរញ្ញវត្ថុ |
៣. លោក ហ៊ុយ វ៉ាថារ៉ូ | អភិបាលឯករាជ្យ |
៤. លោក ថៃ វ៉ាន់ថា | អភិបាលមិនប្រតិបត្តិ |
2020 | 2021 | |
ទ្រព្យសកម្ម | 40,409.28 | 66,540.75 |
សាច់ប្រាក់ | 1,145.24 | 917.13 |
គណនីត្រូវទទួល | 6,015.80 | 25,556.43 |
សន្និធិ | 6,608.79 | 8,829.41 |
ទ្រព្យសកម្មរយៈពេលខ្លី | 29,217.08 | 55,419.37 |
ទ្រព្យសម្បត្តិ,រោងចក្រនិងបរិក្ខារ | 10,517.06 | 10,767.83 |
បំណុល | 20,714.25 | 29,649.85 |
---|---|---|
គណនីត្រូវបង់ | 2,820.25 | 7,460.37 |
បំណុលរយៈពេលខ្លី | 15,737.55 | 26,344.53 |
មូលធនរបស់ភាគហ៊ុនិក | 19,695.03 | 36,890.90 |
---|---|---|
ដើមទុន | 12,225.30 | 18,796.69 |
ចំណេញរក្សាទុក | 7,763.10 | 9,441.89 |
2020 | 2021 | |
ចំណូល | 54,889.42 | 73,078.48 |
ចំណេញដុល | 9,210.16 | 10,393.00 |
ចំណេញប្រតិបត្តិការ | 3,320.14 | 4,471.98 |
ចំណេញសុទ្ធ | 1,243.00 | 1,679.00 |
2020 | 2021 | |
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ | 4,306.00 | (17,343.00) |
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ | (725.00) | (743.00) |
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន | (2,493.00) | 17,850.00 |
លំហូរសាច់ប្រាក់សុទ្ធ | 1,088.00 | (236.00) |
ថ្លៃ IPO (រៀល) | 2,380 |
---|---|
តម្លៃចារឹក (រៀល) | 1,000 |
ចំនួនភាគហ៊ុនចុះបញ្ជី | 6,461,538 |
ចំនួនភាគហ៊ុនបោះផ្សាយ | 6,461,538 |
កាលបរិច្ឆេទជួញដូរដំបូង | 06-Sep-2021 |
ថ្លៃបិទដំបូង (រៀល) | 2,440 |
1 | [ការបង្ហាញព័ត៌មាន] ការសម្រេចបង្កើនកម្ចីរយៈពេលខ្លី | 20-Sep-2023 |
---|---|---|
2 | [ការបង្ហាញព័ត៌មាន] ការសម្រេចបង្កើនកម្ចីរយៈពេលវែង | 18-Aug-2023 |
3 | [ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ របស់ក្រុមហ៊ុន ឌី ប៊ី ឌី អ... | 14-Aug-2023 |
4 | [ការបង្ហាញព័ត៌មាន] ការកើនឡើងនៃចំណេញ/ខាតប្រតិបត្តិការ | 10-Aug-2023 |
5 | [ការបង្ហាញព័ត៌មាន] ការប្រែប្រួលលក្ខន្តិកក្រុមហ៊ុន | 18-Jul-2023 |
ប្រភេទភាគលាភ |
---|
រយ:ពេលភាគលាភ |
ភាគលាភសរុបដែលត្រូវបែងចែក |
អនុបាតភាគលាភបានបង់ |
ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ |
ទិន្នផលភាគលាភ |
កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិកដែលត្រូវទទួលបានភាគលាភ |
កាលបរិច្ឆេទទូទាត់ភាគលាភ |
គោលនយោបាយភាគលាភ ភាគលាភដែលមានលក្ខណៈសមស្របដោយក្រុមប្រឹក្សាភិបាល និងទទួលបានការអនុម័តពីភាគហ៊ុនិក នឹងត្រូវបែងចែកឱ្យទៅឲ្យភាគហ៊ុនិក។ ចំណែកទាំងមូល ឬចំណែកមួយផ្នែកនៃសាច់ប្រាក់ ឬមិនមែនជាសាច់ប្រាក់ អាចនឹងត្រូវបែងចែកទៅតាមភាពជាក់ស្តែង។ នីតិវិធីទាក់ទងនឹងការបែងចែកភាគលាភ ត្រូវអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ។
ដើម្បីជាការលើកទឹកចិត្តដល់វិនិយោគិនសាធារណៈ និងដោយមានការយល់ព្រមពីភាគហ៊ុនិក ក្រុម-ប្រឹក្សាភិបាលរបស់ ឌី ប៊ី ឌី បានអនុម័តគោលនយោបាយភាគលាភ ដែលមានការធានាទិន្នផលភាគលាភអប្បបរមាប្រចាំឆ្នាំស្មើនឹង ៥,៥% សម្រាប់ភាគហ៊ុនិក ដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ “ក”។ ចំណែកភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ “ខ” មិនមានសិទិ្ធទទួលបានភាគលាភអប្បបរមា ដែលត្រូវបានធានាចំពោះភាគហ៊ុនប្រភេទ “ក” ឡើយ ក្នុងរយៈពេលធានាភាគលាភអប្បបរមានេះ ប៉ុន្តែអាចទទួលបានភាគលាភដែលត្រូវបានបែងចែកលើសពីភាគលាភអប្បបរមា (ប្រសិនបើមាន)។
ចំណេញធៀបនឹងមូលធន[4] |
---|
ចំណេញធៀបនឹងទ្រព្យសកម្ម[5] |
ចំណេញក្នុងមួយភាគហ៊ុន(រៀល)[6] |
អនុបាតចរន្ត |
កម្រិតប្រាក់ចំណេញ |
កម្រិតចំណេញពីសកម្មភាពប្រតិបត្តិការ |
កម្រិតចំណេញសុទ្ធ |
អត្រាកំណើននៃការលក់ |