ការចាប់ផ្ដើមជួញដូរភាគហ៊ុន

ការវិនិយោគលើទីផ្សារមូលបត្រ(វិនិយោគិន)

ហេតុអ្វីបានជាអ្នកត្រូវវិនិយោគលើភាគហ៊ុន?

  1. លំហូរសាច់ប្រាក់ងាយស្រួល (លក់និងទិញភ្លាមៗ)
  2. ចំណាយប្រតិបត្តិការទាបបំផុត
  3. សេរីភាពក្នុងការធ្វើការនៅគ្រប់ទីកន្លែង
  4. មានភាពងាយស្រួលក្នុងការតាមដាន
  5. មានលទ្ធភាពបង្កើនចំនូលខ្ពស់ជាមួយនឹងហានិភ័យទាប

ភាព​ជាម្ចាស់​នៃ​ទ្រព្យកម្មសិទ្ធិ នឹង​ផ្តល់​សិទ្ធិ​ដល់​ភាគហ៊ុនិក​នូវ​ចំណែក​នៃ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​តាមរយៈ​ភាគលាភ។ ភាគហ៊ុនិក​គឺជា​ម្ចាស់​នៃ​អាជីវកម្ម ព្រមទាំង​ចូលរួម​ទទួល នូវ​ការ​ចែករំលែក​ភាព​ជោគជ័យ ឬ​បរាជ័យ​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន។

ការជួញដូរភាគហ៊ុន

ដើម្បីចាប់ផ្តើមធ្វើការជួញដូរ វិនិយោគិនត្រូវ:

ជំហានទី១៖​ ស្នើរសុំលេខអត្តសញ្ញាណវិនិយោគិន​ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ​​ដោយផ្ទាល់ឬតាមក្រុមហ៊ុនមូលបត្រ

ជំហានទី២៖​ បើកគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រណាមួយដែលជាសមាជិករបស់ផ្សារមូលបត្រ

ដោយភ្ជាប់ជាមួយនូវ៖

  • - អត្តសញ្ញាណប័ណ្ណ / លិខិតឆ្លងដែន
  • - រូបថត 4 * 6
  • - លេខអត្តសញ្ញាណវិនិយោគិន
  • - គណនីធនាគារជារូបិយប័ណ្ណរៀល (មិនតម្រូវ)

ជំហានទី៣៖​ បើកគណនីសាច់ប្រាក់នៅធនាគារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (មិនតម្រូវ) 

វិធានជួញដូរភាគហ៊ុន

  • ម៉ោងជួញដូរ ៖​ ពីម៉ោង 8 ដល់ម៉ោង 11:30ព្រឹក
  • ថ្ងៃជួញដូរ ៖ ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រលើកលែងតែថ្ងៃឈប់សម្រាក
  • ប្រភេទនៃការបញ្ជាទិញ ៖ បញ្ជាមានកំណត់(Limit Order) បញ្ជាទីផ្សារ (Market Order) បញ្ជាតាមការចរចារ (Negotiated Order)
  • ថ្លៃមូលដ្ឋាន
  • ឯកតាជួញដូរ និង គម្លាតថ្លៃ
  • ដែនកំណត់នៃបម្រែបម្រួលថ្លៃប្រចាំថ្ងៃ
  • ដែនកំណត់នៃបម្រែបម្រួលថ្លៃប្រចាំថ្ងៃត្រូវស្មើនឺង ± 10% នៃថ្លៃមូលដ្ឋាន