ដោយបានចាប់ដំណើរការនៅឆ្នាំ ១៩៩៧ ខេម ជ្ជីអេសអេម គឺជាប្រតិបត្តិករដែលបានបម្រើសេវាកម្មយូរជាងគេ និងកាន់កាប់ ១០០% ដោយប្រតិបត្តិករជនជាតិខ្មែរ ហើយមានកេរ្តិ៍ឈ្មោះល្បីល្បាញសម្រាប់ភាពឆ្នៃប្រឌិតនៅលើទីផ្សារដំបួងគេដែលមានសេវាអតិថិជនល្អ និងជាបណ្តាញទូរសព្ទដែលលឿន និងអាចជឿទុកចិត្តបាន។ ដោយអាចចាត់ទុកបានថាជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ខេម ជ្ជីអេសអេម បម្រើសេវាកម្មអោយអតិថិជនប្រមាណជាជាង ៤លាននាក់ ជាមួយបណ្តាញគ្រប់ដណ្តប់ និងបណ្តាញចែកចាយនៅទូទាំងផ្ទៃប្រទេស។ ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍សំខាន់ៗរបស់ក្រុមហ៊ុន :
-ណែនាំសេវាដំបួងគេបង្អស់គឺ “សែលកាត” ក្នុងឆ្នាំ ១៩៩៨
-ណែនាំសេវាទូទាត់តាមទូរសព្ទដំបួងគេ សែលកាតសាច់ប្រាក់ (Cellcard Cash) ក្នុងឆ្នាំ ២០១០
-ឈ្នះពានរង្វាន់ Asia’s Best Employer Brand Award ក្នុងឆ្នាំ ២០១២, ២០១៣, ២០១៤, ២០១៥, ២០១៦
-បានក្លាយជាម៉ាកយីហោដែលមានតម្លៃជាងគេក្នុងក្នុងចំណោមម៉ាកយីហោទាំង ៥០ របស់ទស្សនាវដ្ដី Silicon Review ក្នុងឆ្នាំ ២០២១
-ឈ្នះពានរង្វាន់ ទស្សនាវដ្ដីធុរកិច្ចអន្តរជាតិសម្រាប់វេទិកាប្រចាំឆ្នាំ ២០២២ លេងហ្គេម Arcade និងកីឡាអេឡិចត្រូនិចល្អជាងគេនៅលើគម្រោងលេងហ្គេមគ្មានដែនកំណត់ ក្នុងឆ្នាំ ២០២២
ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (ក្រុមហ៊ុន) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺជាក្រុមហ៊ុនដែលបានបង្កើតឡើងក្រោមច្បាប់ស្តីអំពីការវិនិយោគបរទេសនៅក្នុងព្រះរាជាណាចក្រ។ ក្រុមហ៊ុនត្រូវបានបង្កើតនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ១៩៩៦។ ក្រុមហ៊ុនត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន រ៉ូយ៉ាល់ មីលីខម ដែលមានទីតាំងស្ថិតនៅអគារលេខ ២៤៦ មហាវិថីព្រះមុនីរង្ស រាជធានីភ្នំពេញ។ សកម្មភាពចម្បងរបស់ក្រុមហ៊ុន រួមមាន : ក). ដំឡើង និងប្រតិបត្តិលើបរិក្ខារ និងម៉ាស៊ីនទាំងអស់ដែលប្រើប្រាស់ការតភ្ជាប់ជាមួយនឹងប្រតិបត្តិការបណ្តាញទូរសព្ទចល័ត នៅទូទាំងប្រទេសកម្ពុជា និងរាល់ផលិតផលទាំងអស់ដែលជាផ្នែកបំពេញបន្ថែម ឬជាផ្នែកនៃគ្រឿងបរិក្ខារទាំងនោះ និង ខ).ធ្វើទីផ្សារ និងលក់ផលិតផល និង/ឬសេវាកម្មទូរគមនាគមន៍របស់ខេម ជ្ជីអេសអេម នានា។
ឆ្នំាបង្កើត | 1996 |
---|---|
ចំនួនបុគ្គលិក | 564 |
សវនករ | PricewaterhouseCoopers (Cambodia) Ltd. |
ផែនការនាពេលអនាគត |
ចំណេញសុទ្ធ | 199,960 (Mil. KHR) |
---|---|
ចំណូល | 759,832 (Mil. KHR) |
ចំណាត់ថ្នាក់វិស័យ | ទូរគមនាគមន៍ |
អាសយដ្ឋាន | 33 មហាវិថីព្រះសីហនុ (274), ភ្នំពេញ |
ទូរស័ព្ទ | 012 812 812 |
អ៊ីម៉ែល | |
គេហទំព័រ | www.cellcard.com.kh |
ក្រុមប្រឹក្សាភិបាល (គិតត្រឹមថ្ងៃទី ២៧ មិថុនា ២០២៣) | មុខតំណែង |
1. អ្នកឧញ៉ា គិត ម៉េង | ប្រធានក្រុមប្រឹក្សាភិបាល |
2. លោក William Mark Hanna | អភិបាលប្រតិបត្តិ |
3. លោក. Paul Carey Clements | អភិបាលមិនប្រតិបត្តិ |
4. លោក. Christopher Donald Tiffin | អភិបាលមិនប្រតិបត្តិ |
5. លោកស្រី ហិប សិកា | អភិបាលឯករាជ្យ |
ទ្រព្យសកម្ម |
---|
សាច់ប្រាក់ |
គណនីត្រូវទទួល |
សន្និធិ |
ទ្រព្យសកម្មរយៈពេលខ្លី |
ទ្រព្យសម្បត្តិ,រោងចក្រនិងបរិក្ខារ |
បំណុល |
---|
គណនីត្រូវបង់ |
បំណុលរយៈពេលខ្លី |
មូលធនរបស់ភាគហ៊ុនិក |
---|
ដើមទុន |
ចំណេញរក្សាទុក |
ចំណូល |
---|
ចំណេញដុល |
ចំណេញប្រតិបត្តិការ |
ចំណេញសុទ្ធ |
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ |
---|
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ |
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន |
លំហូរសាច់ប្រាក់សុទ្ធ |
ថ្លៃ IPO (រៀល) | 2,270 |
---|---|
តម្លៃចារឹក (រៀល) | 300 |
ចំនួនភាគហ៊ុនចុះបញ្ជី | 1,959,271,206 |
ចំនួនភាគហ៊ុនបោះផ្សាយ | 9,271,206 |
កាលបរិច្ឆេទជួញដូរដំបូង | 27-Jun-2023 |
ថ្លៃបិទដំបូង (រៀល) | 2,360 |
ប្រភេទភាគលាភ |
---|
រយ:ពេលភាគលាភ |
ភាគលាភសរុបដែលត្រូវបែងចែក |
អនុបាតភាគលាភបានបង់ |
ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ |
ទិន្នផលភាគលាភ |
កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិកដែលត្រូវទទួលបានភាគលាភ |
កាលបរិច្ឆេទទូទាត់ភាគលាភ |
ជាការលើកទឹកចិត្តដល់វិនិយោគិនសាធារណ: ទិន្នផលភាគលាភដែលមានការធានាប្រចាំឆ្នាំ ៧% ដល់ម្ចាស់ហ៊ុនដែលជាអតិថិជនរបស់ ខេម ជ្ជីអេសអេម និងអនិវេសនជន នៃភាគហ៊ុនមានសិទ្ធិបោះឆ្នោត ប្រភេទ ក ត្រូវបានអនុម័ត។ ដើម្បីជៀសវាងការសង្ស័យ ម្ចាស់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ ខ និងម្ចាស់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ ក ដែលមិនមែនជាអតិថិជន ខេម ជ្ជីអេសអេម និងនិវេសជន នឹងមិនទទួលបានការធានាភាគលាភអប្បបរមានោះទេ។ ម្ចាស់ភាគហ៊ុននៃភាគហ៊ុនប្រភេទ ក (ភាគហ៊ុនមានសិទ្ធិបោះឆ្នោត) ដែលជាអតិថិជនបានចុះឈ្មោះនិងកំពុងប្រើប្រាស់សេវាកម្មរបស់ ខេម ជ្ជីអេសអេម និងអនិវេសជន (គម្រោងបង់ប្រាក់ជាមុន ឬគម្រោងបង់ប្រាក់ពេលក្រោយ) នៅថ្ងៃមុនការបរិច្ឆេទទូទាត់ភ្លាមៗត្រូវបានធានានូវទិន្នផលភាគលាភប្រចាំឆ្នាំក្នុងអត្រា ៧% (អាចជាសាច់ប្រាក់ ឬមិនមែនសាច់ប្រាក់) នៃចំនួនភាគហ៊ុនដែលបានកាន់កាប់ មុនថ្ងៃអិចឌីវីឌិនដ៍ (Ex-Dividend Day) គុណនឹងតម្លៃបោះផ្សាយប្រភេទហ៊ុន ក លើកដំបូង (IPO) សម្រាប់រយ:ពេល ៥ (ប្រាំ) ឆ្នាំ និងត្រូវទូទាត់រៀងរាល់ត្រីមាស ដែលការបែងចែកភាគលាភនឹងត្រូវធ្វើឡើងក្នុងរយ:ពេល ៣ខែ ក្រោយការបរិច្ឆេទចុះបញ្ជី។ បន្ទាប់ពីការធានាភាគលាភអប្បបរមារ រយ:ពេល ៥ឆ្នាំ ម្ចាស់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ ក ទាំងអស់ នឹងទទួលបានភាគលាភដែលអនុម័ត និងប្រកាសដោយម្ចាស់ភាគហ៊ុនរបស់ ខេម ជ្ជីអេសអេម ដូចៗគ្នា ដោយមិនមានការរឹតត្បឹតលើម្ចាស់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ ក ដែលមិនមែនជាអតិថិជនរបស់ ខេម ជ្ជីអេសអេម និងនិវេសនជន ឡើយ។
ចំណេញធៀបនឹងមូលធន[4] |
---|
ចំណេញធៀបនឹងទ្រព្យសកម្ម[5] |
ចំណេញក្នុងមួយភាគហ៊ុន(រៀល)[6] |
អនុបាតចរន្ត |
កម្រិតប្រាក់ចំណេញ |
កម្រិតចំណេញពីសកម្មភាពប្រតិបត្តិការ |
កម្រិតចំណេញសុទ្ធ |
អត្រាកំណើននៃការលក់ |