ចំណែកទីផ្សាររបស់ AIS មាននិន្នាការកើនឡើងស្របជាមួយនឹងការបើកសាខាថ្មីៗ។ នៅឆ្នាំ ២០២១ AIS មានការចុះឈ្មោះចូលរៀនចំនួន ៧,៦៦៨ ដែលផ្តល់អោយយើងនូវចំណែកទីផ្សារប៉ាន់ស្មានប្រមាណ ៦.៥៤% កើនឡើងពី ៥.៨៨% ក្នុងឆ្នាំ ២០២០។ ចំណែកទីផ្សារ AIS ត្រូវបានគេរំពឹងថានឹងមានការកើនឡើងនៅពេលដែលយើងចាប់យកទីតាំងថ្មីបានបន្ថែម។ លើសពីនេះ ការជ្រៀតចូលទីផ្សារដោយជោគជ័យរបស់ក្រុមហ៊ុននៅខេត្តសៀមរាប និងខេត្តតាកែវ គឺជាការលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់ការពង្រីកសក្តានុពលដ៏ធំនៅតាមបណ្តាខេត្តធំៗផ្សេងទៀត។ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍សំខាន់ៗរបស់ក្រុមហ៊ុន :
- សិស្ស AIS ទទួលបានជ័យលាភីលេខ ១ ក្នុងកម្មវិធី “ការប្រឡងពិព័ណ៍ជាតិ” ដែលធ្វើឡើងនៅវិទ្យាល័យបាក់ទូក
- ទទួលបានពានរង្វាន់ “អ្នកដឹកនាំភាពជាដៃគគូរអប់រំ” ដោយ Worlddidac នៅសន្និសីទWorlddidac ឆ្នាំ ២០១៥
- AIS ទទួលបានបណ្ណសរសើរឆ្នើមដោយ ក្រសួងអប់រំ យុវជន និងកីឡា លើ “ការងារដឹកនាំគ្រប់គ្រងរដ្ឋបាលបរិស្ថាន និងបច្ចេកទេសបង្រៀន” ក្នុងឆ្នាំ ២០១៥-២០១៦
- ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក ក្លាយជាសមាជិកផ្លូវការរបស់: សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា, សភាពាណិជ្ជកម្មអឺរ៉ុប, សភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា
ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិនត្រូវបានបង្កើតឡើង ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតក្រោមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។ ពួកយើងគឺជាគ្រឹះស្ថានអប់រំឯកជនឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា។ ពួកយើងបានចូលរួមចំណែកជាចម្បងក្នុងការផ្តល់សេវាអប់រំដ៏ទូលំទូលាយ ពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី 12 នៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងផ្នែកភាសា (ភាសាអង់គ្លេស ភាសាចិន និងភាសាថៃ) ការបណ្តុះបណ្តាលឯកទេស និងការបណ្តុះបណ្តាលគរុកោសល្យគ្រូបង្រៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ (AII)។ យើងក៏ផ្តល់ផងដែរនូវសេវាកម្មក្នុងការនាំសិស្សទៅសិក្សានៅក្រៅប្រទេសតាមរយ:កម្មវិធី (SOGO) និងកម្មវិធីសិក្សាអនឡាញ (i-Learn)។ពួកយើងផ្តោតលើការអប់រំប្រកបដោយគុណភាព សេវាកម្មស្តង់ដារខ្ពស់ និងបរិក្ខាសិក្សាបង្រៀនទំនើបៗ។ លើសពីនេះ កេរ្តិ៍ឈ្មោះ ដ៏យូរអង្វែងរបស់យើង គឺជាចំណុចខ្លាំងមួយដែលអាចកំណត់អោយយើងឈរលើទីតាំងមួយដែលដាច់ចេញពីគូប្រគួតប្រជែងរបស់យើង។
ឆ្នំាបង្កើត | 2005 |
---|---|
ចំនួនបុគ្គលិក | 2,005 employees |
សវនករ | BDO (Cambodia) Ltd. |
ផែនការនាពេលអនាគត |
ចំណេញសុទ្ធ | 4,046.30 Mil. KHR |
---|---|
ចំណូល | 79,757.90 Mil. KHR |
ចំណាត់ថ្នាក់វិស័យ | អប់រំ |
អាសយដ្ឋាន | ផ្ទះលេខ11A ផ្លូវ402 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ |
ទូរស័ព្ទ | (855) 23 223 295 |
អ៊ីម៉ែល | info@mjqeducation.edu.kh |
គេហទំព័រ | http://www.mjqeducation.edu.kh/ |
ក្រុមប្រឹក្សាភិបាល (គិតត្រឹមថ្ងៃទី ២៨ មិថុនា ២០២៣) | មុខតំណែង |
1. អ្នកឧញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី | ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ |
2. លោក គួច អាឡិច | អភិបាលប្រតិបត្តិ និងទីប្រឹក្សាជាន់ខ្ពស់ |
3. លោក គួច ផល | អភិបាលប្រតិបត្តិ និងទីប្រឹក្សាជាន់ខ្ពស់ |
4. លោកជំទាវ អ៊ឺង លីហុង | អភិបាលប្រតិបត្តិ |
5. លោក គង់ វ៉ារ៉ា | អភិបាលឯករាជ្យ |
ទ្រព្យសកម្ម |
---|
សាច់ប្រាក់ |
គណនីត្រូវទទួល |
សន្និធិ |
ទ្រព្យសកម្មរយៈពេលខ្លី |
ទ្រព្យសម្បត្តិ,រោងចក្រនិងបរិក្ខារ |
បំណុល |
---|
គណនីត្រូវបង់ |
បំណុលរយៈពេលខ្លី |
មូលធនរបស់ភាគហ៊ុនិក |
---|
ដើមទុន |
ចំណេញរក្សាទុក |
ចំណូល |
---|
ចំណេញដុល |
ចំណេញប្រតិបត្តិការ |
ចំណេញសុទ្ធ |
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ |
---|
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ |
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន |
លំហូរសាច់ប្រាក់សុទ្ធ |
ថ្លៃ IPO (រៀល) | 2,080 |
---|---|
តម្លៃចារឹក (រៀល) | 200 |
ចំនួនភាគហ៊ុនចុះបញ្ជី | 324,059,527 |
ចំនួនភាគហ៊ុនបោះផ្សាយ | 3,959,527 |
កាលបរិច្ឆេទជួញដូរដំបូង | 28-Jun-2023 |
ថ្លៃបិទដំបូង (រៀល) | 2,200 |
ប្រភេទភាគលាភ |
---|
រយ:ពេលភាគលាភ |
ភាគលាភសរុបដែលត្រូវបែងចែក |
អនុបាតភាគលាភបានបង់ |
ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ |
ទិន្នផលភាគលាភ |
កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិកដែលត្រូវទទួលបានភាគលាភ |
កាលបរិច្ឆេទទូទាត់ភាគលាភ |
យោងតាមការរឹតបន្តឹងលើការប្រកាសភាគលាភក្រោមច្បាប់ជាធរមាន ភាគហ៊ុនិកទាំងអស់របស់ក្រុមហ៊ុនមានសិទ្ធិទទួលបានភាគលាភដែលត្រូវបានប្រកាស និងទូទាត់ដោយក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាលមានបំណងផ្តល់អនុសាសន៍ទៅលើភាគលាភ ដើម្បីអនុញ្ញាតអោយភាគហ៊ុនិកទាំងអស់ចូលរួមក្នុងការទទួលបានប្រាក់ចំណេញរបស់ក្រុមហ៊ុនយើង ក៏ដូចជារក្សាបាននូវទុនបម្រុងគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់ក្រុមហ៊ុននាពេលអនាគត។ ភាគលាភដែលក្រុមប្រឹក្សាភិបាលនឹងផ្តល់អនុសាសន៍ ឬប្រកាស នៅឆ្នាំហិរញ្ញវត្ថុជាក់លាក់ណាមួយ ឬអំឡុងពេលណាមួយ គឺពឹងផ្អែកលើកត្តាផ្សេងៗដែលរៀបរាប់ខាងក្រោម ក៍ដូចជាកត្តាផ្សេងទៀតពាក់ព័ន្ធនឹងក្រុមប្រឹក្សាភិបាល។ យើងនឹងពិចារណាលើកត្តាផ្សេងៗដូចដែលបានកំណត់ខាងក្រោម ដើម្បីកំណត់កម្រិតនៃការទូទាត់ភាគលាភ : (i) កម្រិតនៃសាច់ប្រាក់ និងប្រាក់ចំណេញរក្សាទុករបស់ក្រុមហ៊ុន (ii)លទ្ធផលហិរញ្ញវត្ថុ ប្រវត្តិសាស្ត្រ និងរំពឹងទុករបស់ក្រុមហ៊ុន (iii) កម្រិតនៃការព្យាការណ៍នៃចំណាយមូលធន និងផែនការវិនិយោគផ្សេងៗរបស់ក្រុមហ៊ុន (iv)លក្ខខណ្ឌតម្រូវនៃទុនបង្វិលរបស់ក្រុមហ៊ុន និង (v) ការរឹតត្បៀតតាមរយ:កិច្ចសន្សា និង/ឬបំណុលដែលអាចកើតមានណាមួយ។
សម្រាប់ភាគលាភក្នង FYE 2023 និង FYE 2024 តែប៉ុណ្ណោះ (រយ:ពេលធានាភាគលាភ) ក្រុមហ៊ុនធានាក្នុងការប្រកាស និងចែកចាយភាគលាភចំនួន 0.0306 ដុល្លារអាមេរិក ក្នុងមួយហ៊ុនក្នុងតម្លៃ IPO (“ភាគលាភត្រូវបានធានា”)។ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតច្រើនលើសលប់ បានយល់ព្រមជាលក្ខណ:បុគ្គល និងបានអនុវត្តចំពោះក្រុមហ៊ុន ដើម្បីលះបង់ និងបោះបង់សិទ្ធិលើភាគលាភត្រូវបានធានា ហើយយល់ព្រមទទួលភាគលាភដែលត្រូវបានស្នើឡើងដោយក្រុមប្រឹក្សាភិបាល និងអនុម័តដោយម្ចាស់ភាគហ៊ុន។
ចំណេញធៀបនឹងមូលធន[4] |
---|
ចំណេញធៀបនឹងទ្រព្យសកម្ម[5] |
ចំណេញក្នុងមួយភាគហ៊ុន(រៀល)[6] |
អនុបាតចរន្ត |
កម្រិតប្រាក់ចំណេញ |
កម្រិតចំណេញពីសកម្មភាពប្រតិបត្តិការ |
កម្រិតចំណេញសុទ្ធ |
អត្រាកំណើននៃការលក់ |