កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ.) គឺប្រតិបត្តិករកំពង់ផែទន្លេធំជាងគេ និងជាកំពង់ផែ អន្តរជាតិមួយក្នុងចំណោមប្រតិបត្តិករកំពង់ផែអន្តរជាតិទាំងពីរនៅព្រះរាជាណាចក្រកម្ពុជា ហើយជាអាជ្ញាធរគ្រប់គ្រងផែនៅក្នុងមណ្ឌលអាជីវកម្មផែ។ ក្នុងនាមជាប្រតិបត្តិករផែ ក. ស. ភ. ផ្តល់សេវាកម្មលើកដាក់ក្រោមដងយោង លើកដាក់លើទីលាន ឃ្លាំងស្តុកទុកទំនិញ កណ្ណធាកិច្ច ទីលានស្តុកទុកសំបកកុងតឺន័ររើរៀបទំនិញ ទូកុងតឺន័រត្រជាក់ វាស់ស្ទង់និងបូមស្តារ ជួសជុល និងថែទាំកុងតឺន័រ ប្រមូលផ្តុំ/ចែកចាយទំនិញ និងសេវារថយន្តដឹកជញ្ជូនក្រៅចំណតផែ។ ក្នុងនាមជាអាជ្ញាធរផែ ក. ស. ភ. ទទួលបានសិទ្ធិគ្រប់គ្រងមណ្ឌលអាជីវកម្មផែ ដែលមានចំងាយ ១៦៦គ.ម។ ក្នុងមណ្ឌលអាជីវកម្មផែនេះ ក. ស. ភ. បាននិងកំពុងប្រតិបត្តិការនៅទីតាំងនៃចំណតផែចំនួន ៥ គឺ ១-ចំណតផែកុងតឺន័រ LM១៧ ២-ចំណតផែពហុបំណង TS៣ ៣-ចំណតផែពហុបំណង KM៦ ៤-ចំណតផែទន្លេបិទ UM២ និង ៥-ចំណតផែអ្នកដំណើរ និងទេសចរ TS១ ។
ជាក់ស្ដែងនៅក្នុងឆ្នាំ២០២១នេះ ទោះបីជាវិស័យអចលនទ្រព្យនិងវិស័យវាយនភណ្ឌហាក់បីដូចជាមានភាពមិនច្បាស់លាស់យ៉ាងណាក៏ដោយ ក៏ស្ថានភាពទីផ្សាររបស់ ក.ស.ភ នៅតែបន្តមានកំណើនរហូតដល់ ១៩,៩៦% បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងសកលលោកបានជួបប្រទះនូវវិបត្តិដ៏ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។ ស្ថានភាពកំណើននៃទំនិញឆ្លងកាត់ ក.ស.ភ សម្រាប់ឆ្នាំ២០២១នេះ គឺបណ្ដាលមកពីការបន្ត នាំចូល ទំនិញជាម្ហូបអាហារ និងភេសជ្ជៈ ដែលមានកំណើន ១៤% បើធៀបទៅនឹងការនាំចូលសរុប តែបើធៀបទៅនឹងឆ្នាំ២០២០ វិញ មានការកើនឡើង១៨%។
ការនាំចូលទំនិញតាមចំណតផែរបស់ ក.ស.ភ សម្រាប់ឆ្នាំ២០២១ ពីក្រៅប្រទេសគឺមានប្រទេសវៀតណាមមានការកើនឡើង៣% ប្រទេសម៉ាឡេស៊ីមានការថយចុះ ៥៤% ប្រទេសជប៉ុនថយចុះ២៣% និងសហភាពអឺរ៉ុប ថយចុះ៣% និងប្រទេសចិនធ្លាក់ចុះ១៥% បើធៀបទៅនឹងឆ្នាំ២០២០។ ចំណូលរបស់ ក.ស.ភ.បានមកពីចំណូលប្រតិបត្តិការផែ និងចំណូលអាជ្ញាធរផែ ដែលបានកើនឡើងជិតទ្វេរដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយគិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នា២០២០ ដែលមានកំណើនអត្រាកំណើន ប្រចាំឆ្នាំ ១៣,៥០% ពី ១៦,៣០លានដុល្លារអាមេរិក ដល់ ២៧,០៤លានដុល្លារអាមេរិក។ ហើយក្នុងឆ្នាំ២០២១នេះ ចំនូលសរុបពីផលអាជីវកម្ម និងសេវាកម្មបានកើនឡើងចំនួន ១៤.៩២៤.៧២៨ ពាន់រៀល (៣,៧៣៥,៣០៣ដុល្លារអាមេរិក)ឫស្មើនឹង ១៣,៥៣% ធៀបនឹងឆ្នាំ២០២០។
| ឆ្នំាបង្កើត | 1905 |
|---|---|
| ចំនួនបុគ្គលិក | 487 |
| សវនករ | KPMG Cambodia Ltd. |
| ផែនការនាពេលអនាគត |
|
| ចំណេញសុទ្ធ | 21,688.61( Mil. KHR) |
|---|---|
| ចំណូល | 76,273.72 ( Mil. KHR) |
| ចំណាត់ថ្នាក់វិស័យ | សេវាផែ |
| អាសយដ្ឋាន | អគារលេខ៦៤៩ តីរវិថីព្រះស៊ីវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ |
| ទូរស័ព្ទ | (+855) 23 427 802 |
| អ៊ីម៉ែល | ppapmpwt@online.com.kh |
| គេហទំព័រ | http://www.ppap.com.kh/ |
| ១. ឯកឧត្តម ហ៊ឺ បាវី | ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក |
|
២. ឯកឧត្តម សួន រចនា |
សមាជិក (តំណាងក្រសួងសាធារណការ និងដឹងជញ្ជូន) |
| ៣. ឯកឧត្តម កែន សម្បត្តិ |
សមាជិក (តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
| ៤. ឯកឧត្តម ប៉ែន សុវិជាតិ | សមាជិក (តំណាងក្រសួងពាណិជ្ជកម្ម) |
| ៥. លោក ហ្គី អានវ៉ានិថ | សមាជិក (អភិបាលឯករាជ្យ) |
| ៦. លោក យឹម ជឿន | សមាជិក (តំណាងនិយោជិត ក. ស. ភ.) |
| ៧. លោក ឌិត សុចល |
សមាជិក (អភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន) |
កំពង់ផែស្វយ័តភ្នំពេញ (PPAP) បានជួយសម្រួលដល់បេសកកម្មរបស់រដ្ឋាភិបាលលើការកាត់បន្ថយភាពក្រីក្រតាមរយៈការរួមចំណែកធនធានចាំបាច់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត សាលារៀន និងគ្រឿងបរិក្ខារផ្សេងៗទៀតសម្រាប់ប្រជាជននៅតំបន់ជនបទ។ បុគ្គលិករបស់កំពង់ផែមួយចំនួនគ្រោងនឹងមកទស្សនាតំបន់ជនបទដើម្បីធ្វើការយ៉ាងសកម្មជាមួយអ្នករស់នៅទីនោះ ក្នុងការធ្វើទំនើបកម្មជីវិតរបស់ពួកគេ និងផ្តល់ជំនួយចាំបាច់មួយចំនួនដល់ពួកគេ។
| 2021 | 2022 | 2023 | |
| ទ្រព្យសកម្ម | 895,806.95 | 1,012,482.00 | 1,040,884.00 |
| សាច់ប្រាក់ | 75,836.29 | 91,409.00 | 15,925.00 |
| គណនីត្រូវទទួល | 20,918.04 | 34,166.00 | 28,684.00 |
| សន្និធិ | - | 2,944.00 | 3,275.00 |
| ទ្រព្យសកម្មរយៈពេលខ្លី | 96,810.90 | 128,661.00 | 49,644.00 |
| ទ្រព្យសម្បត្តិ,រោងចក្រនិងបរិក្ខារ | 420,959.80 | 443,125.00 | 517,390.00 |
| បំណុល | 190,364.67 | 244,082.00 | 244,123.00 |
|---|---|---|---|
| គណនីត្រូវបង់ | 9,752.78 | 13,311.00 | 12,347.00 |
| បំណុលរយៈពេលខ្លី | 28,837.60 | 36,901.00 | 34,358.00 |
| មូលធនរបស់ភាគហ៊ុនិក | 705,442.29 | 768,400.00 | 796,760.00 |
|---|---|---|---|
| ដើមទុន | 457,813.94 | 457,814.00 | 457,814.00 |
| ចំណេញរក្សាទុក | 51,686.01 | 59,527.00 | 40,091.00 |
| 2021 | 2022 | 2023 | |
| ចំណូល | 125,228.15 | 148,816.00 | 142,035.00 |
| ចំណេញដុល | 85,315.71 | 97,958.00 | 88,267.00 |
| ចំណេញប្រតិបត្តិការ | 68,566.64 | 79,844.00 | 49,508.00 |
| ចំណេញសុទ្ធ | 51,695.46 | 58,498.00 | 38,606.00 |
| 2021 | 2022 | 2023 | |
| លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ | 89,737.00 | 62,339.00 | 60,268.00 |
| លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ | (57,306.00) | 46,023.00 | (52,237.00) |
| លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន | (16,693.00) | 18,409.00 | (17,466.00) |
| លំហូរសាច់ប្រាក់សុទ្ធ | 15,991.00 | 2,092.00 | (9,435.00) |
| ថ្លៃ IPO (រៀល) | 5,120 |
|---|---|
| តម្លៃចារឹក (រៀល) | 4,000 |
| ចំនួនភាគហ៊ុនចុះបញ្ជី | 20,684,365 |
| ចំនួនភាគហ៊ុនបោះផ្សាយ | 4,136,878 |
| កាលបរិច្ឆេទជួញដូរដំបូង | 09-Dec-2015 |
| ថ្លៃបិទដំបូង (រៀល) | 5,140 |
| 2022 | 2023 | 2024 | |
| ប្រភេទភាគលាភ | Cash | Cash | Cash |
| រយ:ពេលភាគលាភ | 2021 | 2022 | 2023 |
| ភាគលាភសរុបដែលត្រូវបែងចែក | KHR 4,376,751,334 | KHR 4,629,703,309 | KHR 4,629,703,309 |
| អនុបាតភាគលាភបានបង់ | 8.46% | 7.91% | 11.99% |
| ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | KHR 332.80 | KHR 345.60 | KHR 345.60 |
| ទិន្នផលភាគលាភ | 2.26% | 2.47% | 2.47% |
| កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិកដែលត្រូវទទួលបានភាគលាភ | 24-May-2022 | 25-May-2023 | 28-May-2024 |
| កាលបរិច្ឆេទទូទាត់ភាគលាភ | 02-Jun-2022 | 05-Jun-2023 | 06-Jun-2024 |
ដើម្បីជំរុញការវិនិយោគនៅក្នុង IPO ក្រុមប្រឹក្សាភិបាលរបស់ PPAP បានអនុម័តគោលនយោបាយភាគលាភជាមួយនឹងទិន្នផលភាគលាភដែលមានកម្រិតអប្បបរមាចំនួន 5% ដោយផ្អែកលើតម្លៃ IPO សម្រាប់រយៈពេលយ៉ាងហោចណាស់ 5 ឆ្នាំបន្ទាប់ពីបានចុះបញ្ជី។ ភាគលាភដែលទទួលបាននេះគឺអាចរកបានសម្រាប់ភាគទុនិករបស់ភាគហ៊ុនប្រភេទ A ប៉ុណ្ណោះខណៈដែលអ្នកកាន់កាប់ភាគហ៊ុនលំដាប់ B និង C មិនមានសិទ្ធិទទួលបានភាគលាភធានា។ អនុលោមតាមមាត្រា 32-Profit Association of PPAP AOI ប្រាក់ចំណូលសុទ្ធសម្រាប់ការបែងចែកភាគលាភត្រូវបានកំណត់ស្របតាមគោលការណ៍បែងចែកប្រាក់ចំណេញដូចខាងក្រោម:
ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងបុគ្គលិក:
| 2017 | 2016 | 2015 | |
ចំណេញធៀបនឹងមូលធន[4] |
4.09% | 3.20% | 2.60% |
ចំណេញធៀបនឹងទ្រព្យសកម្ម[5] |
3.24% | 2.53% | 2.05% |
ចំណេញក្នុងមួយភាគហ៊ុន(រៀល)[6] |
1048.55 | 800.90 | 768.91 |
| អនុបាតចរន្ត | 2.86% | 3.47% | 4.59% |
| កម្រិតប្រាក់ចំណេញ | -% | 65.52% | 64.44% |
| កម្រិតចំណេញពីសកម្មភាពប្រតិបត្តិការ | -% | 36.99% | 36.52% |
| កម្រិតចំណេញសុទ្ធ | -% | 25.08% | 21.06% |
| អត្រាកំណើននៃការលក់ | -% | 7.50% | 14.50% |