សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ឆ្នំា២០២៣កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន១០០.០៧២.៧៨០.០០០ រៀល មានការកើនឡើងជាងត្រីមាសទី៤ ឆ្នំា២០២២ ចំនួន ២៣.០៥៩.៩៤២.០០០ រៀល ស្មើនឹង ២៩,៩៤% និងចំណេញក្នុងការិយបរិច្ឆេទចំនួន ៤.០៣២.២២០.០០០ រៀល កើនឡើងជាងត្រីមាសទី៤ឆ្នំា២០២២ ចំនួន ១៨.០៣៧.៣០១.០០០រៀល ស្មើនឹង ១២៨,៧៩%។ សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៦៤.៦៤០.៧៧១.០០០ រៀល កើនឡើងចំនួន ២០.៨៩៧.២២៦.០០០ រៀល ស្មើនឹង ៦,០៨% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១២១.៩៦៥.៤៩០.០០០រៀល កើនឡើងចំនួន ៣៧.៨១០.២៧៥.០០០ រៀល ស្មើនឹង ៤៤,៩៣% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះដែរទ្រព្យសកម្មសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៦០២.៨២៤.៩៤០.០០០រៀល កើនឡើងចំនួន ១៧៦.៦៧៩.៣៤៤.០០០រៀល ស្មើនឹង ១២,៣៩% និងមូលធនសរុបមានចំនួន ៩៧២.០៤៤.៨៧៦.០០០រៀល កើនឡើងចំនួន ១០៨.២៤៣.៩៣០.០០០ រៀលស្មើនឹង ១២,៥៣%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ២,០៩ ដង
២-អនុបាតចរន្តលឿន: ១,៨១ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,២៥%
៤-អនុបាតចំណេញធៀបនឹងមូលធន: ០,៤១%
៥-អនុបាតគំលាតចំណេញដុល: ២១,៧១%
៦-អនុបាតគំលាតចំណេញភាព: ៤,០៣%
៧-អនុបាតលទ្ធភាពសងការប្រាក់: ៥.០០ ដង
៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៤៧,០១ រៀល