សេចក្តីលម្អិត៖: នៅត្រីមាសទី៣ គ.ស.២០២៤ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ទទួលបានចំណូលចំនួន ៣៦១,៣ប៊ីលានរៀល ថយចុះចំនួន ១,៥% បើប្រៀបធៀបទៅនឹង ត្រីមាសដូចគ្នា គ.ស.២០២៣។ ប្រាក់ចំណេញសម្រាប់ ត្រីមាសទី៣ គ.ស.២០២៤ មានចំនួន ១២,២ ប៊ីលានរៀល ថយចុះចំនួន ៨,២% បើប្រៀបធៀបទៅនឹង ត្រីមាសទី៣ គ.ស.២០២៣។
ទ្រព្យសកម្មសរុបនៅចុង ត្រីមាសទី៣ គ.ស.២០២៤ មានចំនួន ៨៥៨,៦ ប៊ីលានរៀល ថយចុះចំនួន ២១,៥% ធៀបទៅនឹង ទ្រព្យសកម្មសរុបនាថ្ងៃទី៣១ ខែធ្នូ គ.ស.២០២៣ មានចំនួន ១.០៩៣,៥ ប៊ីលានរៀល។ ទន្ទឹមនឹងនេះ បំណុលសរុបគិតត្រឹមចុង ត្រីមាសទី៣ គ.ស.២០២៤ មានចំនួន ៣៣៩,១ ប៊ីលានរៀល ថយចុះ ៤២,២% ធៀបទៅនឹង បំណុលសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ គ.ស.២០២៣ ដែលមានចំនួន ៥៨៦,៦ ប៊ីលានរៀល។
អនុបាតសំខាន់ៗសម្រាប់ ត្រីមាសទី៣ គ.ស.២០២៤ ៖
១. អនុបាតសន្ទនីយភាព
ក. អនុបាតចរន្ត: ៤,៩
ខ. អនុបាតចរន្តលឿន (Quick Ratio): ២,៧
២. អនុបាតចំណេញភាព (Profitability Ratio)៖
ក. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម: ០,៦%
ខ. អនុបាតចំណេញធៀបនឹងមូលធនមធ្យម: ១,២%
គ. គម្លាតចំណេញដុល: ១៤,៦%
ឃ. គម្លាតចំណេញ: ១,៧%
ច. អនុបាតលទ្ធភាពសងការប្រាក់ (Interest Coverage Ratio): ៣,៨