សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ គ.ស.២០២៤ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន៧៩.១៣៦.៦៥៣.០០០រៀល កើនជាងត្រីមាសទី៣ គ.ស.២០២៣ ចំនួន ១២.៧០៥.០៦៧.០០០ រៀល ស្មើនឹង ១៩,១៣% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១.៣៧៣.៣០០.០០០រៀល កើនចំនួន ១.៦៥៤.៤៤៩.០០០រៀល ស្មើនឹង ៥៨៨,៤៦% បើធៀបនឹងត្រីមាសទី៣ គ.ស.២០២៣។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា គ.ស.២០២៤ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ២៣៦.១៤៥.១៣៧.០០០រៀល កើនចំនួន ៩.២១០.៥៦៤.០០០រៀល ស្មើនឹង ៤,០៦% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា គ.ស.២០២៣ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ១.៦៥០.៨៣៩.០០០រៀល ថយចំនួន ៧២៧.៩១៥.០០០រៀល ស្មើនឹង ៣០,៦០% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា គ.ស.២០២៣។ នាថ្ងៃទី៣០ ខែ កញ្ញា គ.ស.២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៨៧.៧៤២.៤២០.០០០រៀល កើនចំនួន ៣២.២៤១.០២៦.០០០ រៀល ស្មើនឹង ៩,០៧% និងមូលធនសរុប មានចំនួន ២៨៤.៥៤៥.៩០៩.០០០ រៀល ថយចំនួន ១.២៥៣.៤៥៦.០០០ រៀល ស្មើនឹង ០,៤៤% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ គ.ស.២០២៤
១-អនុបាតចរន្ត: ៣,៨៣ដង
២-អនុបាតចរន្តលឿន: ២,៧៧ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,៣៥%
៤-អនុបាតចំណេញធៀបនឹងមូលធន: ០,៤៨%
៥-អនុបាតគំលាតចំណេញដុល: ៨,៣៣%
៦-អនុបាតគំលាតចំណេញភាព: ១,៧៤%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៣៤,៣៣ រៀល