សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ ឆ្នំា២០២៣ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានចំណូលសរុប ចំនួន ៤១.៥០១.៨៤៣.០០០ រៀល (១០.១៥៩.៥៧០ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២ កើនឡើងចំនួន ១១.៣១១.២៣២.០០០ រៀល (២.៨២៦.៤១២ ដុល្លារអាមេរិក) ឬស្មើនឹង ៣៧%។ ចំណែកប្រាក់ចំណេញសុទ្ធ សម្រាប់ត្រីមាសទី៤ ឆ្នំា២០២៣ សរុបចំនួន ៦.១៦៣.៩៩៩.០០០ រៀល (១.៥០៨.៩៣៥ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២ កើនឡើងចំនួន ៣.១៤៥.៩២៩.០០០ រៀល (៧៧៥.៨៦០ ដុល្លារអាមេរិក) ឬស្មើនឹង ១០៤%។
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន មានចំនួន ៤០៧.៧៤០.៨១១.០០០ រៀល
(៩៩.៨១៤.១៥២ ដុល្លារអាមេរិក) កើនឡើងចំនួន ១០៣.៤៩៥.៩៩៣.០០០ រៀល (២៥.៩១៤.៥១២ ដុល្លារអាមេរិក) ស្មើនឹង ៣៤% និងមូលធនសរុបមានចំនួន ៩៥.៥១៦.៧៩៤.០០០ រៀល (២៣.៣៨២.៣២៤ ដុល្លារអាមេរិក) កើនឡើងចំនួន ២១.៥៥៩.៥៧៣.០០០ រៀល (៥.៤១៨.៤៦២ ដុល្លារអាមេរិក) ស្មើនឹង ២៩% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ១,២៧ ដង
២-អនុបាតចរន្តលឿន: ១,១២ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ១,៥១ %
៤-អនុបាតចំណេញធៀបនឹងមូលធន: ៦,៤៥ %
៥-អនុបាតគំលាតចំណេញដុល: ៦៥,១១ %
៦-អនុបាតគំលាតចំណេញភាព: ១៤,៨៥ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១៩ រៀល