សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ឆ្នំា២០២៣ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំណូលសរុបចំនួន ២៤.០៥៩.៦៨៦ ពាន់រៀល កើនឡើងជាងត្រីមាសទី៤ ឆ្នំា២០២២ ចំនួន ៩.៦៣៩.៦៧៥ ពាន់រៀល ស្មើនឹង ៦៦,៨៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤២៤.៤៤៨ ពាន់រៀល ថយចុះចំនួន ៣២០.៧០៨ ពាន់រៀល ស្មើនឹង (៤៣.០៤)%បើធៀប នឹងត្រីមាសទី៤ ឆ្នំា២០២២ ។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នេះដែរ ទ្រព្យសកម្មសរុប របស់ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំនួន ៤៦៦.៩៩៩.៥៦២ ពាន់រៀល ថយចុះចំនួន ៥.០៥៧.៥៣១ ពាន់រៀល ស្មើនឹង (១,០៧)% និងមូលធនសរុប មានចំនួន ២៥៣.៧១២.២១៨ ពាន់រៀល ថយចុះចំនួន ១.០៥០.៩៧៤ ពាន់រៀល ស្មើនឹង (០,៤១)% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ២,០៩ ដង
២-អនុបាតចរន្តលឿន: ១,២០ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,០៩ %
៤-អនុបាតចំណេញធៀបនឹងមូលធន: ០,១៧ %
៥-អនុបាតគំលាតចំណេញដុល: ៤១,៥០ %
៦-អនុបាតគំលាតចំណេញភាព: ១,៧៦ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៥,៩១ រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់: ១,៣៩
៩-ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (ប្រសិនបើមាន)