សេចក្តីលម្អិត៖: សម្រាប់ការអនុវត្តក្នុងត្រីមាសទី៣ គ.ស.២០២៤ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ៥៣.៧០១.១០០ ពាន់រៀល (១៣.១៣៦.២៧៧ ដុល្លារអាមេរិក) បើធៀបនឹងត្រីមាសទី៣ គ.ស.២០២៣ កើនឡើងចំនួន ១១.៨៨៧.៥៨៤ ពាន់រៀល (៣.០១៩.២៨៨ ដុល្លារអាមេរិក) ឬស្មើនឹង +២៨,៤៣% ។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសម្រាប់ត្រីមាសទី៣ គ.ស.២០២៤ មានសរុបចំនួន ២២.៤៦៦.១២៣ ពាន់រៀល (៥.៤៩៥.៦២៧ ដុល្លារអាមេរិក) បើធៀបនឹងត្រីមាសទី៣ គ.ស.២០២៣ កើនឡើងចំនួន ១២.៥៧០.៣១៤ ពាន់រៀល (៣.១០១.២៨៧ ដុល្លារអាមេរិក) ឬស្មើនឹង +១២៧,០៣%។ សម្រាប់រយៈពេល ៩ខែ គ.ស.២០២៤ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ១២៨.៣៤៥.៤០០ ពាន់រៀល (៣១.៤៥៧.២០៦ ដុល្លារអាមេរិក) សម្រេចបាន ៧៧,៦០% នៃការគ្រោងផែនការ គ.ស.២០២៤ និងធៀបនឹងរយៈពេល ៩ខែ គ.ស.២០២៣ កើនឡើងចំនួន ១៩.៧៥៣.២០៧ ពាន់រៀល (៥.០១៦.៤៤៨ ដុល្លារអាមេរិក) ឬស្មើនឹង +១៨,១៩%។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបមានចំនួន ៤០.៣៤១.៥៩៦ ពាន់រៀល (៩.៨៨៧.៦៤៦ ដុល្លារអាមេរិក) សម្រេចបាន ៧៩,២៧% នៃការគ្រោងផែនការ គ.ស.២០២៤ និងធៀបនឹងរយៈពេល ៩ខែ គ.ស.២០២៣ កើនឡើងចំនួន ១១.១៦៥.៨៥៩ ពាន់រៀល (២.៧៨៣.៧៤១ ដុល្លារអាមេរិក) ឬស្មើនឹង +៣៨,២៧%។
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា គ.ស.២០២៤ ទ្រព្យសកម្មសរុបរបស់ ក. ស. ភ. មានចំនួន ១.០៦៤.០៨៩.១៤៦ ពាន់រៀល (២៦២.០២៦.៣៨៤ ដុល្លារអាមេរិក) កើនឡើងចំនួន ២៣.២០៥.៦១៣ ពាន់រៀល (៧.២២០.១៣៤ ដុល្លារអាមេរិក) ស្មើនឹង +២,២៣% និងមូលធនសរុបមានចំនួន ៨២៧.៥៨១.៥៦៥ ពាន់រៀល (២០៣.៧៨៧.៦៣០ ដុល្លារអាមេរិក) កើនឡើងចំនួន ៣០.៨២១.១៧៥ ពាន់រៀល (៨.៧៤២.២៤៧ ដុល្លារអាមេរិក) ស្មើនឹង +៣,៨៧% បើធៀបនឹងការិយបរិច្ឆេទ ៣១ ខែធ្នូ គ.ស.២០២៣។
សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី៣ គ.ស.២០២៤ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ១,៦០ ដង
២-អនុបាតចរន្តលឿន:១,៥១ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម:២,១១ %
៤-អនុបាតចំណេញធៀបនឹងមូលធន: ២,៧១ %
៥-អនុបាតគំលាតចំណេញដុល: ៦៨,៥៩ %
៦-អនុបាតគំលាតចំណេញភាព:៤១,៨៤ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១.០៨៦,១៤ រៀល