សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ គ.ស.២០២៤ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំណូលសរុបចំនួន ១២.៨៤០.៨៧៤ ពាន់រៀល ថយចុះជាងត្រីមាសទី៣ គ.ស.២០២៣ ចំនួន ៦៣.៦៩៧.៨៨១ ពាន់រៀល ស្មើនឹង (៨៣)% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៨.២០៦.៤៤២ ពាន់រៀល កើនឡើងចំនួន ១២.៤៥៣.៤២៤ ពាន់រៀល ស្មើនឹង ២១៦,៤៧% បើធៀប នឹងត្រីមាសទី៣ គ.ស.២០២៣ ។ នៅថ្ងៃទី៣០ ខែកញ្ញា គ.ស.២០២៤ នេះដែរ ទ្រព្យសកម្មសរុប របស់ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំនួន ៤៨១.០៤៤.០១៤ ពាន់រៀល កើនឡើងចំនួន ១៤.០៤៤.៤៥២ ពាន់រៀល ស្មើនឹង ៣,០១% និងមូលធនសរុប មានចំនួន ២៧០.២០៩.៤៦៥ ពាន់រៀល កើនឡើងចំនួន ១៦.៤៩៧.២៤៧ ពាន់រៀល ស្មើនឹង ៦,៥០ % ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ គ.ស.២០២៤ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ២,៧៨ ដង
២-អនុបាតចរន្តលឿន: ២,០០ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ៣,៧៨ %
៤-អនុបាតចំណេញធៀបនឹងមូលធន: ៦,៧៤ %
៥-អនុបាតគំលាតចំណេញដុល: ៦៧,៩៩ %
៦-អនុបាតគំលាតចំណេញភាព: ១៤១,៧៩ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ២៥៣,៣១ រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់: ១៥,៩៨