កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី៤ របស់ខ្លួន

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: ផ.ម.ក.

Link:

បានបង្ហោះនៅថ្ងៃទី 02-Mar-2018

កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា ថ្មីៗនេះបានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ក្នុងត្រីមាសទី៤ ឆ្នំា២០១៧។ យោងតាមរបាយការណ៍នេះបានបង្ហាញថា ក្នុងត្រីមាសទី៤ ឆ្នំា២០១៧ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ១៩.២០៦.៥៧១ពាន់រៀល(៤.៧៥៨.៦៨១ ដុល្លារអាមេរិក) កើនជាងត្រីមាសទី៤ ឆ្នំា២០១៦ ចំនួន ២.៩៧០.៩៩៥ពាន់រៀល(៧៤០.៧៤២ ដុល្លារអាមេរិក) ស្មើនឹង ១៨,៣០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៥.២៥៩.៥៤៣ពាន់រៀល (១.៣០៣.២៦៨ដុល្លារអាមេរិក) កើនឡើងចំនួន ១.៩៨៣.៩០០ពាន់រៀល (៤៩១.៨៣៣ ដុល្លារអាមេរិក) ស្មើនឹង ៦០,៥៧% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០១៦។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នំា២០១៧ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ៧៦.២៧៣.៧១៧ពាន់រៀល (១៨.៨៥៦.២៩៦ ដុល្លារអាមេរិក) កើនឡើងចំនួន ១០.២០៨.១០៧ពាន់រៀល (២.៥៥៥.៨៧៤ ដុល្លារអាមេរិក) ស្មើនឹង ១៥,៤៥% ធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២១.៦៨៨.៦១៤ ពាន់រៀល (៥.៣៦១.៨៣៣ដុល្លារអាមេរិក) កើនឡើងចំនួន ៥.១២២.៤២២ពាន់រៀល (១.២៧៤.៤៤៣ដុល្លារអាមេរិក) ស្មើនឹង ៣០,៩២% ធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៦៨០.៤៦០.៤៥៩ពាន់រៀល (១៦៨.៥៥៥.៩៧២ដុល្លារអាមេរិក) កើនឡើងចំនួន ២០.៩០៣.៥៤៥ពាន់រៀល(៥.១៧៧.៩៩០ ដុល្លារអាមេរិក) ស្មើនឹង ៣,១៧% និងមូលធនសរុបមានចំនួន ៥៤០.៣០១.៣០៩ពាន់រៀល (១៣៣.៨៣៧.៣៣២ ដុល្លារអាមេរិក) កើនឡើងចំនួន ១៩.១៥១.៦២៥ពាន់រៀល (៤.៧៤៤.០២៤ ដុល្លារអាមេរិក) ស្មើនឹង ៣,៦៧%។ សូចនករសំខាន់ៗសម្រាប់ ត្រីមាស ទី៤ ឆ្នាំ២០១៧ មានដូចខាងក្រោម៖

១-អនុបាតចរន្ត: ២,៨៦ ដង

២-អនុបាតចរន្តលឿន: ២,៨៦ដង

៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,៧៧ %

៤-អនុបាតចំណេញធៀបនឹងមូលធន: ០,៩៧ %

៥-អនុបាតគំលាតចំណេញដុល: ៦៦,០៣ %

៦-អនុបាតគំលាតចំណេញភាព: ២៧,៣៨%

៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ២៥៤,២៨ រៀល។

​​

​