ក្នុងឆ្នំា២០២២ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ១០៧.៣១៨.៥៩៦ ពាន់រៀល ថយចុះជាងឆ្នំា២០២១ ចំនួន ៦.៨៥០.៩៧១ ពាន់រៀល ស្មើនឹង ៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៨.៥៩៦.៤៧៣ ពាន់រៀល កើនឡើងចំនួន ៨១១.០៤៥ ពាន់រៀលស្មើនឹង ១០,៤២%បើធៀប នឹងឆ្នំា២០២១ ។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៤៧២.០៥៧.០៩៣ពាន់រៀល កើនឡើងចំនួន ៤៥.៨២៣.០៩១ ពាន់រៀល ស្មើនឹង ១០,៧៥% និងមូលធនសរុប មានចំនួន ២៥៤.៧៦៣.១៩២ ពាន់រៀល កើនឡើងចំនួន ៦.៧៦០.២១៨ ពាន់រៀល ស្មើនឹង ២,៧៣%។ សូចនករសំខាន់ៗសម្រាប់ឆ្នាំ២០២២ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត: ២,១៤ ដង ២-អនុបាតចរន្តលឿន: ០,៨៤ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យ: ១,៨២% ៤-អនុបាតចំណេញធៀបនឹងមូលធន: ៣,៣៧% ៥-អនុបាតគំលាតចំណេញដុល: ៣៩,៩០% ៦-អនុបាតគំលាតចំណេញភាព: ៨,០១% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១១៩,៦ រៀល ៨-អនុបាតលទ្ធភាពសងការប្រាក់: ២,៦៦ |