សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នំា២០២៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៨២.៦២៦.២៤១.០០០រៀល ថយចុះចំនួន ២៤.១៨៥.២៧២.០០០រៀល ឬ ២២,៦៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៤.៨៥១.៩៩៥.០០០រៀល ថយចុះចំនួន ២៧.២៤០.៤៣៤.០០០រៀល ឬ ៥២,២៩% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២៤។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ៣.៣២២.៥៣៧.៦៨៦.០០០រៀល កើនឡើងចំនួន ៤៣.៣៧២.៤០៥.០០០រៀល ឬ ១,៣២% និងមូលធនសរុបមានចំនួន ១.៣៨៩.៩២៤.៦០៨.០០០រៀល កើនឡើងចំនួន ២៤.៨៥១.៩៩៥.០០០រៀល ឬ ១,៨២%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត: ០,២៩ ដង
១.២ អនុបាតចរន្តលឿន: ០,១៨ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,៧៥ %
២.២ អនុបាតចំណេញធៀបនឹងមូលធន: ១,៨០ %
២.៣ អនុបាតគម្លាតចំណេញដុល: ២៩,១៧ %
២.៤ អនុបាតគម្លាតចំណេញភាព: ៣០,០៨ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ២៨៥,៧៤ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់: ៣,៨៤ ដង
សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៧៩.៩៤៦.៤៥០ម៣ តបណ្តាញជូនអតិថិជនចំនួន ៨.០០០ បណ្តាញ និងលក់ទឹកឱ្យបាន ៦២.៦៥៣.៥០០ម៣ ព្រមទាំងគ្រោងរកចំណូលសរុបឱ្យបានចំនួន ១០០.០៨៩.៥៦០.០០០រៀល និងគ្រោងចំណាយសរុបចំនួន ៩៥.៥៣២.៧១៤.០០០រៀល។