សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន៥៩.២៨៧.៦២៦.០០០រៀល ថយជាងត្រីមាសទី១ ឆ្នាំ២០២៤ ចំនួន ៥.៥៤៧.៧៣៥.០០០ រៀល ស្មើនឹង ៨,៥៦% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣០០.០៥០.០០០រៀល កើនចំនួន ២៩៣.១៥១.០០០រៀល ស្មើនឹង ៤២៤៩,១៨% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤។ នាថ្ងៃទី៣១ ខែ មីនា ឆ្នំា២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៨១.៥០៤.១០៨.០០០រៀល ថយចំនួន ២.៩១៤.២៧២.០០០ រៀល ស្មើនឹង ០,៧៦% និងមូលធនសរុប មានចំនួន ២៨០.៨៣៤.៧២០.០០០ រៀល ថយចំនួន ១.៤៥៤.៥៧០.០០០ រៀល ស្មើនឹង ០,៥២%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥
១-អនុបាតចរន្ត ៣,៨១ដង
២-អនុបាតចរន្តលឿន ២,៨១ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,០៨%
៤-អនុបាតចំណេញធៀបនឹងមូលធន ០,១១%
៥-អនុបាតគំលាតចំណេញដុល ១៣,៨៥%
៦-អនុបាតគំលាតចំណេញភាព ០,៥១%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៧,៥០រៀល