[ការបង្ហាញព័ត៌មាន] របាយការណ៍ក្នុងការវាយតម្លៃលទ្ធភាពសង

១-កាលបរិច្ឆេទនៃរបាយការណ៍: 2019-12-12 ២-ឈ្មោះភ្នាក់ងារវាយតម្លៃលទ្ធភាពសង: Standard & Poor’s (S&P) Global Ratings ៣-ចំណាត់ថ្នាក់លទ្ធភាពសង: B+ ៤-បរិយាយ: ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ដែលជាធនាគារពាណិជ្ជធំទីបីនៅកម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា សូមប្រកាសនៅថ្ងៃនេះថា ចំណាត់ថ្នាក់ឥណទានរយៈពេលវែងរបស់ខ្លួន ដែលទទួលបានពីភ្នាក់ងារវាយតម្លៃអន្តរជាតិឈ្មោះ Standard & Poor’s (S&P) Global Ratings ត្រូវបានដំឡើងពីកម្រិត ‘B’ ទៅ ‘B+’ ជាមួយនឹងទស្សនវិស័យស្ថិរភាព។ “យើងពិតជារីករាយណាស់ ដែលទទួលបានការដំឡើងចំណាត់ថ្នាក់ឥណទានពី S&P ព្រោះវាឆ្លុះបញ្ចាំងពីដំណើរការល្អរបស់យើង និងបញ្ជាក់ពីជំហររឹងមាំរបស់ ABA នៅក្នុងទីផ្សារ” នេះបើតាមប្រសាសន៍របស់លោក Zhiger Atchabarov ប្រធានផ្នែកប្រតិបត្តិការអន្តរជាតិរបស់ធនាគារ ABA។ “នេះគឺជាលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រអាជីវកម្មត្រឹមត្រូវរបស់យើង ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងម្ចាស់ភាគហ៊ុន” លោកបានបន្ថែម។ អ្នកជំនាញរបស់ S&P ចាត់ទុកសមត្ថភាពនៃការគ្រប់គ្រង និងប្រព័ន្ធឌីជីថលរបស់ធនាគារ ABA ថាមានគុណសម្បត្តិល្អក្នុងការប្រកួតប្រជែង រួមជាមួយនឹងការគាំទ្រពីសម្ពន្ធធនាគារជាតិកាណាដាផងដែរ។ “យើងបានដំឡើងចំណាត់ថ្នាក់របស់យើងដល់ធនាគារ ABA ដោយផ្អែកលើសម្ភារៈរបស់ធនាគារ និងការកើនឡើងចំណែកទីផ្សារនៃប្រាក់កម្ចីនិងប្រាក់បញ្ញើ រួមនឹងការទទួលបានប្រាក់ចំណេញលើសពីមធ្យម។ បច្ចុប្បន្នធនាគារ ABA គឺជាធនាគារធំលំដាប់ទីបីនៅកម្ពុជា ហើយបណ្ដាញធុរកិច្ចរបស់ខ្លួនគ្របដណ្តប់អតិថិជនទាំងនៅក្នុងទីក្រុងនិងជនបទ ក៏ដូចជាប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងទីផ្សារផងដែរ។ តាមទស្សនៈរបស់យើង គុណសម្បត្តិដ៏មានភាពប្រកួតប្រជែងរបស់ធនាគារ ទំនងជានឹងបន្តគាំទ្រដល់ស្ថិរភាពអាជីវកម្មរយៈពេលវែងបាន” នេះបើយោងតាមបច្ចុប្បន្នភាពនៃការស្រាវជ្រាវរបស់ S&P។ “បណ្ដាញធុរកិច្ចរបស់ ABA នៅទូទាំងប្រទេស និងវត្តមានដ៏រឹងមាំរបស់ខ្លួន ក្នុងការផ្តល់កម្ចីដល់អាជីវកម្មខ្នាតតូច សហគ្រាសខ្នាតតូចនិងមធ្យម (MSME) នឹងបន្តគាំទ្រដល់ជំហរអាជីវកម្មរបស់ខ្លួន។ ធនាគារ ABA បាននិងកំពុងពង្រីកប្រតិបត្តិការរបស់ខ្លួនយ៉ាងឆាប់រហ័សចាប់តាំងពីឆ្នាំ 2010 ជា ពិសេសនៅក្នុងផ្នែក MSME ។ យើងប៉ាន់ស្មានឃើញថា ចំណែកទីផ្សាររបស់ធនាគារ ABA មានដល់ទៅប្រហែលជា 10 ភាគរយ សម្រាប់ប្រាក់កម្ចី និងប្រហែលជា 12 ភាគរយ សម្រាប់ប្រាក់បញ្ញើ នេះបើគិតត្រឹមថ្ងៃទី30 ខែមិថុនា ឆ្នាំ 2019” អ្នកវិភាគរបស់ S&P បានបន្ថែម។ ទស្សនវិស័យស្ថិរភាពក៏ឆ្លុះបញ្ចាំងពីការយល់ឃើញ ដែលថាធនាគារ ABA នឹងគ្រប់គ្រងកំណើនប្រាក់កម្ចី និងប្រាក់បញ្ញើយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព ហើយនឹងបន្តរាយការណ៍អំពីគុណភាពទ្រព្យសម្បត្តិល្អ នៅក្នុងបរិយាកាសប្រតិបត្តិការដែលមានហានិភ័យខ្ពស់របស់កម្ពុជា។ ភ្នាក់ងារវាយតម្លៃអន្តរជាតិ S&P បានផ្តល់ចំណាត់ថ្នាក់ឥណទានកម្រិត ‘B’ ដល់ធនាគារ ABA នៅក្នុងឆ្នាំ 2017 និងរក្សាចំណាត់ថ្នាក់នេះដដែលនៅក្នុងឆ្នាំ 2018។

បានបង្ហោះនៅថ្ងៃទី 16-Dec-2019

ឯកសារ

Press release ABA-SP credit rating upgrade_khmer.pdf

ការផ្តល់ព័ត៌មាន បន្ថែម

លេខរៀង ចំណងជើង កាលបរិច្ឆេទ
1 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មាន ស្តីពី ការបន្តអាណត្តិរបស់អភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន 01-Jul-2025
2 [ការបង្ហាញព័ត៌មាន] ការសម្រេចបង្កើនដើមទុន 01-Jul-2025
3 [ការបង្ហាញព័ត៌មាន] ការសម្រេចបែងចែកភាគលាភ 30-Jun-2025
4 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក 30-Jun-2025
5 [ការបង្ហាញព័ត៌មាន] ព័ត៌មានអំពីការបង់ការប្រាក់ 30-Jun-2025
6 [ការបង្ហាញព័ត៌មាន] ព័ត៌មានអំពីការបង់ការប្រាក់ 30-Jun-2025
7 [ការបង្ហាញព័ត៌មាន] ព័ត៌មានអំពីការបង់ការប្រាក់ 30-Jun-2025
8 [ការបង្ហាញព័ត៌មាន] ការសម្រេចរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក 25-Jun-2025
9 [ការបង្ហាញព័ត៌មាន] ព័ត៌មានអំពីការបង់ការប្រាក់ 24-Jun-2025
10 [ការបង្ហាញព័ត៌មាន] ព័ត៌មានអំពីការបង់ការប្រាក់ 23-Jun-2025
11 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មាន ស្តីពីការពន្យារពេលលើកទី២ ក្នុងការផ្តល់របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន ម៉េងលី ជេ. គ... 23-Jun-2025
12 [ការបង្ហាញព័ត៌មាន] ការថយចុះតម្លៃមូលធនភាគហ៊ុនិកសរុបច្រើនជាង៥០%ធៀបនឹងតម្លៃមូលធនភាគហ៊ុនិកសរុបនៃឆ្នាំសារពើពន្ធចុងក្រោយ 20-Jun-2025
13 [ការបង្ហាញព័ត៌មាន] ការថយចុះតម្លៃមូលធនភាគហ៊ុនិកសរុបច្រើនជាង៥០%ធៀបនឹងតម្លៃមូលធនភាគហ៊ុនិកសរុបនៃឆ្នាំសារពើពន្ធចុងក្រោយ 20-Jun-2025
14 [ការបង្ហាញព័ត៌មាន] ការថយចុះតម្លៃមូលធនភាគហ៊ុនិកសរុបច្រើនជាង៥០%ធៀបនឹងតម្លៃមូលធនភាគហ៊ុនិកសរុបនៃឆ្នាំសារពើពន្ធចុងក្រោយ 20-Jun-2025
15 [ការបង្ហាញព័ត៌មាន] ការថយចុះតម្លៃមូលធនភាគហ៊ុនិកសរុបច្រើនជាង៥០%ធៀបនឹងតម្លៃមូលធនភាគហ៊ុនិកសរុបនៃឆ្នាំសារពើពន្ធចុងក្រោយ 20-Jun-2025
16 [ការបង្ហាញព័ត៌មាន] ព័ត៌មានអំពីការបង់ការប្រាក់ 20-Jun-2025
17 [ការបង្ហាញព័ត៌មាន] ការផ្លាស់ប្តូរក្រុមប្រឹក្សាភិបាល 19-Jun-2025
18 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក 19-Jun-2025
19 [ការបង្ហាញព័ត៌មាន] ការសម្រេចបែងចែកភាគលាភ 19-Jun-2025
20 [ការបង្ហាញព័ត៌មាន] ការសម្រេចបែងចែកភាគលាភ 19-Jun-2025
21 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក 19-Jun-2025
22 [ការបង្ហាញព័ត៌មាន] ការផ្លាស់ប្តូរក្រុមប្រឹក្សាភិបាល 19-Jun-2025
23 [ការបង្ហាញព័ត៌មាន] ការផ្លាស់ប្តូរថ្នាក់ដឹកនាំដែលមានអំណាចសម្រេច 16-Jun-2025
24 [ការបង្ហាញព័ត៌មាន] របាយការណ៍ ស្ដីពីចំណូលប្រចាំខែឧសភា និងសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៥ (ពុំទាន់ធ្វើសវនកម្ម) 13-Jun-2025
25 [ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន ហ្គ្រេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី 13-Jun-2025
26 [ការបង្ហាញព័ត៌មាន] សេចក្ដីជូនដំណឹងស្ដីពីការបែងចែកភាគលាភប្រចាំឆ្នាំ២០២៤ របស់​ កំពង់ផែស្វយ័តក្រុងព្រះសីហនុ 12-Jun-2025
27 [ការបង្ហាញព័ត៌មាន] ការសម្រេចបែងចែកភាគលាភ 12-Jun-2025
28 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្តសម្រាប់ខែឧសភា និងអនុវត្តសម្រាប់ ៥ខែ ដើមឆ្នាំ២០២៥ របស់ ក.... 12-Jun-2025
29 [ការបង្ហាញព័ត៌មាន] ការកើនឡើងនៃចំណេញ/ខាតសុទ្ធ 11-Jun-2025
30 [ការបង្ហាញព័ត៌មាន] ផែនការ ស្តីពីការបែងចែកភាគលាភ របស់ក្រុមហ៊ុន ហ្គ្រេន ធ្វីន 10-Jun-2025
31 [ការបង្ហាញព័ត៌មាន] របាយការណ៏ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥​ របស់អ អិម អេ (ខេមបូឌា) ម.ក 05-Jun-2025
32 [ការបង្ហាញព័ត៌មាន] ព័ត៌មានអំពីការបង់ការប្រាក់ 05-Jun-2025
33 [ការបង្ហាញព័ត៌មាន] របៀបវារៈ លិខិតតែងតាំងអាណត្តិគាហកៈ និងឯកសារមហាសន្និបាតភាគហ៊ុនិកលើកទី១៣ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ 05-Jun-2025
34 [ការបង្ហាញព័ត៌មាន] របាយការណ៏ប្រចាំឆ្នាំ២០២៤​ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) 04-Jun-2025
35 [ការបង្ហាញព័ត៌មាន] ការសម្រេចរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក 04-Jun-2025
36 [ការបង្ហាញព័ត៌មាន] ព័ត៌មានអំពីការបង់ការប្រាក់ 03-Jun-2025
37 [ការបង្ហាញព័ត៌មាន] ការផ្លាស់ប្តូរក្រុមប្រឹក្សាភិបាល 02-Jun-2025
38 [ការបង្ហាញព័ត៌មាន] ការសម្រេចបែងចែកភាគលាភ 02-Jun-2025
39 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក 02-Jun-2025
40 [ការបង្ហាញព័ត៌មាន] របាយការណ៏ត្រីមាសទី១ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន ហ្គោលដេន ទ្រី 30-May-2025
41 [ការបង្ហាញព័ត៌មាន] ការសម្រេចបែងចែកភាគលាភ 30-May-2025
42 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក 30-May-2025
43 [ការបង្ហាញព័ត៌មាន] របាយការណ៏ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥​ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ 30-May-2025
44 [ការបង្ហាញព័ត៌មាន] ការសម្រេចបែងចែកភាគលាភ 29-May-2025
45 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក 29-May-2025
46 [ការបង្ហាញព័ត៌មាន] ការកើនឡើងនៃចំណេញ/ខាតសុទ្ធ 29-May-2025
47 [ការបង្ហាញព័ត៌មាន] ការកើនឡើងនៃប្រាក់ចំណូល 23-May-2025
48 [ការបង្ហាញព័ត៌មាន] របាយការណ៏ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ ក្រុមហ៊ុន តែលកូថេក 23-May-2025
49 [ការបង្ហាញព័ត៌មាន] ការសម្រេចរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក 22-May-2025
50 [ការបង្ហាញព័ត៌មាន] ការផ្លាស់ប្តូរថ្នាក់ដឹកនាំដែលមានអំណាចសម្រេច 21-May-2025