សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នំា២០២៥ ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក មានចំណូលសរុប ចំនួន ៤៤.២០៤.១២៨.០០០ រៀល (១១.០០៤.២៦៤ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ កើនឡើងចំនួន ៤៧៥.០០១.០០០ រៀល (២៦២.៦៤៦ ដុល្លារអាមេរិក) ឬស្មើនឹង ១,០៩%។ ចំណែកប្រាក់ចំណេញសុទ្ធ សម្រាប់ត្រីមាសទី១ ឆ្នំា២០២៥ សរុបចំនួន ៧.០៨៧.៦៦៩.០០០ រៀល (១.៩៤៤.១៦៩ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ ថយចុះចំនួន ២៨២.៩៥៨.០០០ រៀល (១៣៩.៥១៤ ដុល្លារអាមេរិក) ឬស្មើនឹង (៣,៨៤%)។
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន មានចំនួន ៤២៩.៦៣៨.១២៨.០០០ រៀល (១០៧.៤០៩.៥៣២ ដុល្លារអាមេរិក) ថយចុះចំនួន ១៣.៩៨៨.៦២៧.០០០ រៀល (២.៨០៨.២៩៥ ដុល្លារអាមេរិក) ស្មើនឹង ៣,១៥% និងមូលធនសរុបមានចំនួន ១១៨.០១៧.៨១៦.០០០ រៀល (២៩.៥០៤.៤៥៤ ដុល្លារអាមេរិក) កើនឡើងចំនួន ៧.០៨៧.៦៦៩.០០០ រៀល (១.៩៤៤.១៦៩ ដុល្លារអាមេរិក) ស្មើនឹង ៦,៣៩% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
សំគាល់ ៖ សវនករឯករាជ្យ បានធ្វើការកំណត់ឡើងវិញ នៃតួលេខមួយចំនួនក្នុងរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៤។
សូចនាករសំខាន់ៗ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
១-អនុបាតចរន្ត៖ ១,២០ ដង
២-អនុបាតចរន្តលឿន៖ ១,០៥ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ ១,៦៥%
៤-អនុបាតចំណេញធៀបនឹងមូលធន៖ ៦,០១%
៥-អនុបាតគំលាតចំណេញដុល៖៥០,៤០%
៦-អនុបាតគំលាតចំណេញភាព៖ ១៦,០៣ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ២២ រៀល