សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ សម្ព័ន្ធធនាគារទទួលបានចំណូលសរុបចំនួន ៩៤១,៥៧ ប៊ីលានរៀល កើនឡើងចំនួន ៦៧,៦៩ ប៊ីលានរៀល ឬ ៧,៧៥% និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១៩១ ប៊ីលានរៀល កើនឡើងចំនួន ៧៤,៦៦ ប៊ីលានរៀល ឬ ៦៤,១៧% ធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៤។
គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារមានចំនួន ៤៦,៣០ ទ្រីលានរៀល ដែលកើនឡើងចំនួន ២,៦៩ ទ្រីលានរៀល ឬ ៦,១៧% និងមូលធនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារចំនួន ៦,២២ ទ្រីលានរៀល កើនឡើងចំនួន ២៤៣,៦១ ប៊ីលានរៀល ឬ ៤,០៨% ធៀបទៅនឹងដំណាច់ឆ្នាំ២០២៤។
សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
ចំណេញធៀបនឹងមូលធនមធ្យម(*): ៣,១០%
ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម(*): ០,៤១%
ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៩៨%
ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,០៨%
ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៣,៥៣%
ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៨១,៦៤%
អនុបាតឥណទានមិនដំណើរការ (**): ៥,៧២%
អនុបាតសាធនភាព: ១៨,៤០%
អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ៤១៥,៨៦%
(*) . អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
. អនុបាតចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនមធ្យមផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ
. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / ទ្រព្យសកម្មសរុបមធ្យម
(**) . អនុបាតឥណទានមិនដំណើរការ = សមតុល្យប្រាក់ដើមតាមកិច្ចសន្យារបស់ឥណទានមិនដំណើរការ / សមតុល្យប្រាក់ដើមឥណទានតាមកិច្ចសន្យាសរុប
ចំនួនបុគ្គលិក (សម្ព័ន្ធធនាគារ): ១៣.៤១១ នាក់