សេចក្តីលម្អិត៖: របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី២ ឆ្នាំ២០២០ របស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ត្រូវបានរៀបចំឡើង ទៅតាមស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា CIFRS មានដូចខាងក្រោម៖
សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ទទួលបានចំណូលពីការប្រាក់សរុបចំនួន ៣៣៤.៩៦០លានរៀល ដែលកើនឡើង ប្រមាណ ៣២,៦៣% និង ប្រាក់ចំណេញចំនួន ១៣៧.៤៤០លានរៀល ដែលកើនឡើងប្រមាណ ២៥,០៩% ធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៩។
គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ទ្រព្យសកម្មសរុបមានចំនួន ២០.៣៦៦.៦៥៥លានរៀល កើនឡើង ១៣,៧២% និង មូលនិធិភាគទុនិកសរុមមានចំនួន ២.៧៩១.១៥៦លានរៀល កើនឡើង ៣៧,៩៩% ធៀបនឹងចុងការិយបរិច្ឆេទ ខែធ្នូ ឆ្នាំ២០១៩។
សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ ត្រូវបានបង្ហាញដូចខាងក្រោម៖
អនុបាតចំណេញធៀបនឹងមូលធនមធ្យម : ៥,០៦%
អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម : ០,៧០%
អនុបាតផលប័ត្រឥណទានធៀបនឹងទ្រព្យសកម្ម : ៦២,៨៦%
ចំណាយប្រតិបត្តិការធៀបនឹងផលប័ត្រឥណទានជាមធ្យម : ០,៩៦%
អនុបាតចំណាយធៀបនឹងចំណូល : ៤០,៧២%
អត្រាចំណូលលើផលប័ត្រឥណទានជាមធ្យម : ២,៦២%
អនុបាតសោធនភាព : ២១,០៨%
អនុបាតឥណទានមិនដំណើរការ : ០,៩០%
អនុបាតប្រាក់បញ្ញើឥណទាន : ៨១,៨៦%
ចំនួនគណនីឥណទាន : ៧៤.០៨២
ចំនួនបុគ្គលិក : ៦.៥១៦
ចំនួនការិយាល័យ : ៧៧