អ្នកសសេរអត្ថបទ: ផ.ម.ក.
Link: http://www.csx.com.kh/news/notice/viewPost.do?MNCD=8020&postId=386#.XScBBugzbcs
បានបង្ហោះនៅថ្ងៃទី 11-Jul-2019
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសនូវម្ចាស់ជ័យលាភីប្រចាំកម្មវិធីក្រុមហ៊ុនឈ្មួញជើងសារមូលបត្រឆ្នើមជាលើកដំបូង សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ គឺ ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី។
កម្មវិធីក្រុមហ៊ុនឈ្មួញជើងសារមូលបត្រឆ្នើមនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញសកម្មភាពជួញដូរភាគហ៊ុនក្នុងផ្សារមូលបត្រកម្ពុជា ក៏ដូចជាដើម្បីផ្តល់ការលើទឹកចិត្តដល់ក្រុមហ៊ុនឈ្មួញជើងសារមូលបត្រឆ្នើមចំពោះកិច្ចខិតខំប្រឹងប្រែងផ្តល់សេវាកម្មឈ្មួញជើងសារមូលបត្របានយ៉ាងល្អ ក្នុងការធ្វើអន្តរការីយកម្មប្រតិបត្តការជួញដូរមូល-បត្ររបស់អតិថិជន។ កម្មវិធីនេះត្រូវបានរៀបចំឡើងប្រចាំត្រីមាស សម្រាប់តែក្រុមហ៊ុនឈ្មួញជើងសារមូលបត្រដែលជាសមាជិករបស់ ផ.ម.ក. តែប៉ុណ្ណោះ។ ក្រុមហ៊ុនមូលបត្រទាំងអស់ត្រូវបានវាយតម្លៃដោយផ្អែកលើលក្ខខណ្ឌបី រួមមានទំហំជួញដូររបស់គណនីអតិថិជន (៦០%) ចំនួនគណនីជួញដូរដែលបានបើកថ្មីសម្រាប់អតិថិជន (២០%) និងការប្រើប្រាស់ប្រព័ន្ធជួញដូរចល័ត MTSរបស់អតិថិជន (២០%)។
នៅក្នុងត្រីមាសទី២ ឆ្នាំ២០១៩ ទំហំជួញដូរភាគហ៊ុនសរុបរបស់ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី មានចំនួនរហូតដល់ ២៤៣,២១ ប៊ីលានរៀល។ ទន្ទឹមនឹងនេះ ចំនួនគណនីជួញដូរភាគហ៊ុនដែលបានបើកថ្មី មានចំនួន ១០០ គណនី ស្របពេលដែលចំនួនគណនី MTS ដែលក្រុមហ៊ុនបើកថ្មី មានចំនួន ៦៨គណនី និងទំហំជួញដូរតាមរយៈគណនី MTS មានចំនួន ១,០៩ ប៊ីលានរៀល។