ជ័យលាភីឈ្មួញជើងសារមូលបត្រឆ្នើម ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: ផ.ម.ក.

Link:

បានបង្ហោះនៅថ្ងៃទី 04-Oct-2019

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី​ គឺជា​​ឈ្មួញជើងសារមូលបត្រឆ្នើម​ សម្រាប់ត្រីមាសទី៣​ ឆ្នាំ២០១៩ ​។

កម្មវិធី​ឈ្មួញជើងសារមូលបត្រឆ្នើមនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងទទួលស្គាល់នូវក្រុមហ៊ុនឈ្មួញជើងសារ​មូលបត្រឆ្នើម ដែលមានភាពឈានមុខគេប្រចាំត្រីមាសនីមួយៗពាក់ព័ន្ធនឹងការផ្តល់សេវាកម្ម​​ឈ្មួញជើងសារ​មូលបត្រ​សម្រាប់អតិថិជនរបស់ខ្លួន។

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៩  ទំហំជួញដូរភាគហ៊ុនសរុបរបស់ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី មានចំនួន​ ៦,៨៥ ប៊ីលានរៀល។ ទន្ទឹមនឹងនេះ ចំនួន​គណនីជួញដូរភាគហ៊ុនដែលបាន​បើក​ថ្មី មានចំនួន ១៥៩ គណនី ស្របពេល​ដែលចំនួន​គណនី​ជួញដូរតាម​ប្រព័ន្ធជួញដូរ​​ចល័ត(MTS) ដែលបាន​បើកថ្មី មានចំនួន ៧៥ គណនី និងទំហំជួញដូរតាមរយៈគណនី MTS មានចំនួន ១,០៧ ប៊ីលានរៀល។