ការវិនិយោគអាចធ្វើឱ្យយើងចំណេញ ហើយក៏អាចធ្វើឱ្យយើងខាតដែរ ដែលផ្ទុយពីការដាក់ប្រាក់នៅធនាគារ ដោយយើងនឹងទទួលបានការប្រាក់ថេរ។ បើយើងវិនិយោគទៅលើភាគហ៊ុន នោះយើងនឹងទទួលបានភាគលាភប្រចាំឆ្នាំ និងឳកាសចំណេញពីកំណើននៃថ្លៃភាគហ៊ុន។ ការវិនិយោគអាចនឹងប្រឈមមុខនឹងហានិភ័យ ដូចនេះការវិនិយោគដែលមានការវិភាគត្រឹមត្រូវ នឹងនាំឱ្យយើងទទួលបាននូវផលចំណេញខ្ពស់ផងដែរ។
សរុបមកការវិនិយោគ និងការសន្សំមានលក្ខណៈល្អរៀងៗខ្លួន ទៅតាមការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ និងទៅតាមស្ថានភាពជាក់ស្តែង។ បើទោះបីជាការវិនិយោគអាចផ្តល់ផលខ្ពស់ជាង យើងក៏មិនគួរយកប្រាក់ទាំងអស់ទៅវិនិយោគនោះដែរ យើងត្រូវសន្សំ ឬទុកនៅធនាគារខ្លះ សម្រាប់ការប្រើប្រាស់ចាំបាច់ភ្លាមៗ និងឳកាសវិនិយោគផ្សេងទៀត។
សូមចែករំលែក ឬផ្តល់យោបល់បន្ថែម ដើម្បីភាពរីកចម្រើនសម្រាប់ទាំងអស់គ្នា។