ការដែលមានប្រភពចំណូលច្រើនជាងមួយ បានកំពុងតែក្លាយជារឿងសាមញ្ញក្នុងសង្គមបច្ចុប្បន្ន។ ការវិនិយោគក៏កំពុងតែទទួលបាននូវប្រជាប្រិយភាព ក្នុងការបង្កើតនូវចំណូលទី២។ ដើម្បីទទួលបានជោគជ័យក្នុងការវិនិយោគ យើងត្រូវមានចំណេះដឹងជាមូលដ្ឋានមួយចំនួន រួមជាមួយការរៀនសូត្របន្ថែម និងការខិតខំប្រឹងប្រែង។
ការវិនិយោគទៅលើភាគហ៊ុន មានលក្ខណៈពិសេសជាងការវិនិយោគផ្សេងៗ នៅត្រង់ការគ្រប់គ្រងហានិភ័យ និងដើមទន់ទាបក្នុងការចាប់ផ្តើម។ ដូចគ្នានេះដែរ ដើម្បីជោគជ័យក្នុងទីផ្សារភាគហ៊ុន យើងត្រូវ៖
១. មានទំលាប់រៀនសូត្រ ស្រាវជ្រាវ និងមានភាពជឿជាក់លើខ្លួនឯង
២. ស្វែងរកBroker ដែលល្អ ដែលអាចឱ្យយើងប្រឹក្សាយោបល់បាន និងយកកម្រៃជើងសារទាប
៣. ស្គាល់ពីស្ថានភាពអាជីវម្មរបស់ក្រុមហ៊ុនដែលយើងវិនិយោគជាមួយ
៤. ព្យាយាមប្រៀបធៀបថ្លៃភាគហ៊ុន ទៅនឹងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
មានចំណុចខាងលើនេះហើយ យើងត្រូវមានបទពិសោធន៍បន្ថែមទៀត ដើម្បីក្លាយជាវិនិយោគិនជោគជ័យ។
សូមចែករំលែក ឬផ្តល់យោបល់បន្ថែម ដើម្បីភាពរីកចម្រើនសម្រាប់ទាំងអស់គ្នា។