បច្ចុប្បន្នផ្សារភាគហ៊ុនកម្ពុជាមានក្រុមហ៊ុនចុះបញ្ចីចំនួនប្រាំ គឺ៖
១.រដ្ឋាករទឹកស្វយ័តភ្នំពេញ (PWSA, ជាក្រុមហ៊ុនរដ្ឋនៅក្នុងវិស័យផលិត និងចែកចាយទឹក)
២. ក្រុមហ៊ុន ហ្រ្គេនធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) (GTI, ជាក្រុមហ៊ុនឯកជននៅក្នុងវិស័យវាយនភណ្ឌសំលៀកបំពាក់)
៣.កំពង់ផែស្វយ័តភ្នំពេញ (PPAP, ជាក្រុមហ៊ុនរដ្ធនៅក្នុងវិស័យសេវាផែ)
៤. ក្រុមហ៊ុនភ្នំពេញអេសអ៊ីហ្សិត ភីអិលស៊ី (PPSP, ជាក្រុមហ៊ុនឯកជននៅក្នុងវិស័យអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស)
៥. កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS, ជាក្រុមហ៊ុនរដ្ឋនៅក្នុងវិស័យសេវាផែ)
ក្រុមហ៊ុននីមួយៗមានសក្តានុពលរៀងៗខ្លួន ទៅលើអនាគតនៃអាជីវកម្ម និងប្រាក់ចំណេញ។ ដូចនេះបើយើងមាន ១០លានរៀល យើងគួវិនិយោគទៅលើភាគហ៊ុនណាខ្លះ?
បើយើងជាវិនិយោគិនរយៈពេលមធ្យម ឬវែង នោះយើងត្រូវសំលឹងមើលទៅលើទិសដៅអភិវឌ្ឍន៍ក្រុមហ៊ុន និងទំនោរនៃភាពរីកចម្រើន ទៅតាមការរីកចម្រើននៃសេដ្ឋកិច្ច។ ការវិនិយោគប្រភេទនេះ មានមិនងាយនឹងមានហានិភ័យ ប៉ុន្តែត្រូវការរយៈពេលយូរ។
បើយើងជាវិនិយោគិនរយៈពេលខ្លី (អ្នកជួញដូរ) នោះយើងត្រូវរកភាគហ៊ុនណាដែលមានបម្រែបម្រួលថ្លៃខ្លាំង។ យើងអាចតាមដានអាជីវកម្មរបស់ក្រុមហ៊ុនជាក់ស្តែងនៅពេលបច្ចុប្បន្ន និងការព្យាករណ៍អាជីវកម្មរបស់ក្រុមហ៊ុន រួមផ្សំជាមួយទំនោររបស់អ្នកទិញ(Demand) និងអ្នកលក់ (Supply)។
សូមចែករំលែក ឬផ្តល់យោបល់បន្ថែម ដើម្បីភាពរីកចម្រើនសម្រាប់ទាំងអស់គ្នា។