ការវិភាគតាមកត្តាមូលដ្ឋាន និងការវិភាគតាមបច្ចេកទេស

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: Heng Sougouch

Link:

បានបង្ហោះនៅថ្ងៃទី 10-Apr-2018

យើងបានដឹងហើយថា ការវិភាគក្នុងការវិនិយោគលើភាគហ៊ុនមានពីរ៖ ការវិភាគតាមកត្តាមូលដ្ឋាន និងការវិភាគតាមកត្តាបច្ចេកទេស។ សម្រាប់យើងជាវិនិយោគិនថ្មីថ្មោង តើគួរប្រើវិធីសាស្រ្តមួយណាដើម្បីវិនិយោគលើភាគហ៊ុន?

ដើម្បីឆ្លើយតបជាមួយសំនួរខាងលើនេះ យើងគួរស្វែងយល់អំពីលក្ខណៈ និងភាពខុសគ្នារវាងការវិភាគតាមកត្តាមូលដ្ឋាន និ​ងការវិភាគតាមកត្តាបច្ចេកទេសជាមុនសិន។

 

ការវិភាគតាមកត្តាមូលដ្ឋាន

 

 

ការវិភាគតាមបច្ចេកទេស

 

ចំនុចខុសគ្នា

វិភាគលើកត្តាទាំងអស់ដែរប៉ះពាល់ដល់ចំណូលរបស់ក្រុមហ៊ុន ដូចជាកត្តាសេដ្ឋកិច្ច កត្តានយោបាយ កត្តាអាជីវកម្មរបស់ក្រុមហ៊ុន ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន -ល-

 

 

វិភាគលើប្រវត្តិនៃបម្រែបម្រួលទំនោរថ្លៃ និងទំហំនៃការជូញដូរ

 

គុណសម្បត្តិ

ប្រសិនបើការវិភាគល្អត្រឹមត្រូវនោះឱកាសនៃការជោគជ័យគឺខ្ពស់

 

 

ការវិភាគមានលក្ខណៈសាមញ្ញ ហើយអាចបង្ហាញពីពេលណាដែរត្រូវទិញនិងពេលត្រូវលក់

 

គុណវិបត្តិ

មានកត្តាច្រើន ដើម្បីធ្វើការវិភាគដែលធ្វើឱ្យយើងត្រូវចំណាយពេលច្រើន

 

 

ទោះបីជាការវិភាគត្រូវបានធ្វើឡើងយ៉ាងល្អក៏ដោយក៏នៅតែអាចប្រឈមនឹងការព្យាករណ៍ខុស

ជាទូទៅសម្រាប់អ្នកដែលវិនិយោគរយៈពេលវែង (Stock Investment) គឺជាអ្នកដែលប្រមើលមើលទៅលើអនាគតរបស់ក្រុមហ៊ុន ដោយរំពឹងថាក្រុមហ៊ុននឹងរីកចម្រើន ចែកបានភាគលាភច្រើន ហើយថ្លៃរបស់ភាគហ៊ុននឹងកើនឡើង។ ចំណែកអ្នកទិញលក់ភាគហ៊ុនក្នុងរយៈពេលខ្លី (Stock Speculation) គាត់អាចប្រើការវិភាគតាមបច្ចេកទេស ព្រោះថាវិធីសាស្រ្តនេះអាចឲ្យគាត់ដឹងថា ពេលណាគួរលក់ ពេលណាគួរទិញ ហើយទំនោរទីផ្សារបច្ចុប្បន្នកំពុងតែបន្តឡើង ឬធ្លាក់ចុះ។​​  ជម្រើសនៃការវិភាគនីមួយៗ គឺវាអាស្រ័យតាមប្រភេទនៃការវិនិយោគ និងបុគ្គលិកលក្ចណៈរបស់យើងជាវិនិយោគិនប្រភេទណា។

យើងគួរមានការស្វែងយល់ពីការវិភាគទាំងពីរ ប៉ុន្តែយើងត្រូវរៀនពីវិធីសាស្រ្តណាមួយឱ្យមានច្បាស់ជាមុនសិន ដើម្បីការវិនិយោគជោគជ័យ និងជៀសវៀងការពិបាកសម្រេចចិត្ត។