អ្នកសសេរអត្ថបទ: កៅ លីហ៊ួរ
Link: http://www.csx.com.kh/company/announce/viewPost.do?MNCD=5040&postId=494#.WsNQa4hubcs
បានបង្ហោះនៅថ្ងៃទី 03-Apr-2018
រដ្ឋាករទឹកសស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី 02 ខែមេសា ឆ្នាំ 2018 បានចេញសេចក្តីជូនដំណឹងស្តីពី ការបែងចែកភាគលាភសម្រាប់ឆ្នាំ ២០១៧ ដល់ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនធម្មតារបស់ខ្លួន។ យោងក្នុងសេចក្តីជូនដំណឹងនេះ ភាគលាភដែលត្រូវបែងចែកសរុបមានចំនួន 13,393,866,948 រៀល ដោយភាគលាភក្នុងមួយឯកតាកម្មសិទ្ធទទួលបាន 154 រៀលក្នុងមួយហ៊ុន។ សំរាប់ការទូទាត់ភាគលាភនឹងចាប់ពីថ្ងៃទី 27 ខែ មេសា ឆ្នាំ 2018។
ចំពោះភាគហ៊ុនិកដែលមានសិទ្ធទទួលបានភាគលាភនេះ គឺជាភាគហ៊ុនិកដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះភាគហ៊ុនិកផ្លូវការ ដែលទទួលបានពីបញ្ជីឈ្មោះភាគហ៊ុនិកបណ្តោះអាសន្នរៀបចំឡើងនៅថ្ងៃទី 12 ខែ មេសា ឆ្នាំ 2018 ដូចនេះភាគហ៊ុនិកដែលលក់ភាគហ៊ុនរបស់ខ្លួននៅថ្ងៃទី 13 មេសា ឆ្នាំ2018 នៅតែមានសិទ្ធទទួលបានភាគលាភដដែល ចំណែកឯភាគហ៊ុនិកដែលទិញភាគហ៊ុន នៅថ្ងៃទី 13 មេសា ឆ្នាំ2018 មិនមានសិទ្ធទទួលបានភាគលាភដែលកំណត់ខាងលើនេះទេ។
រដ្ឋាករទឹកសស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) ជាក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុនដំបូងគេនៅផ្សារមូលកម្ពុជា គិតត្រឹមថ្ងៃទី 03 ខែ មេសា ឆ្នាំ 2018 ថ្លៃភាគហ៊ុនរបស់ រ.ទ.ស.ភ(PWSA) មានតម្លៃ 3,840រៀលក្នុងមួយភាគហ៊ុន។