ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី បាន​និង​កំពុង​រៀបចំ​ឯកសារ​ស្នើ​សុំ​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ (ភាគហ៊ុន) នៅ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: Acleda Securities

Link:

បានបង្ហោះនៅថ្ងៃទី 18-Jul-2018

ក្រុមហ៊ុន​មហាជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត អេ អេស អេ ភីអិលស៊ី (ASA, Plc.) មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដល់​សាធារណជន​ទាំង​អស់ មេត្តា​ទទួល​ជ្រាប​ថា ៖ ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី បាន​និង​កំពុង​រៀបចំ​នីតិវិធី និង​លក្ខខណ្ឌ​តម្រូវ តាម​បទប្បញ្ញត្តិ​ជា​ធរមាន ក្នុង​ការ​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​គណៈ​កម្មការ​មូលបត្រ​កម្ពុជា (គ.ម.ក.) និង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក) ដើម្បី​ចុះ​បញ្ជី​ដំណើរការ​លក់​មូលបត្រ​កម្មសិទ្ធិ (ភាគហ៊ុន) របស់​ខ្លួន​ជា​សាធារណៈ​នៅ ផ.ម.ក. ។ ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី រំពឹង​ថា​ដំណើរការ​រៀបចំ​ចុះ​បញ្ជី​នៅ ផ.ម.ក. អាច​នឹង​បញ្ចប់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

សូម​បញ្ជាក់​ជូន​ផង​ដែរ​ថា ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ២០០០ ដើម្បី​កាន់​កាប់​ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ២៥% ។ នា​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​មាន​ភាគហ៊ុនិក​ជាង​១ម៉ឺន​នាក់ ដែល​ភាគ​ច្រើន​គឺ​ជា​កម្មករ​និយោជិត​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។​

បន្ទាប់​ពី​ការ​ចុះ​បញ្ជី​រួច​រាល់ មូលបត្រ​កម្ម​សិទ្ធិ (ភាគហ៊ុន) របស់​ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី នឹង​អាច​ធ្វើ​ការ​ជួញ​ដូរ​ជា​សាធារណៈ​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា ។ តាម​រយៈ​ការ​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី សាធារណជន​មាន​ឱកាស​ចូល​រួម​ក្នុង​ការវិនិយោគ ព្រម​ទាំង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​ការវិនិយោគ​នេះ​ពី​ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី ដោយ​ផ្អែក​លើ​ការ​រីក​ចម្រើន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​កំពុង​បន្ត​អភិវឌ្ឍន៍​យ៉ាង​រឹង​មាំ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា ស្រប​ជា​មួយ​នឹង​កំណើន​សេដ្ឋកិច្ច​ជាតិ​ប្រកប​ដោយ​ស្ថិរភាព ។ចូលទៅកាន់អត្ថបទដើម