ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) នឹងរៀបចំកម្មវិធី វេទិកា ក្រុមហ៊ុន ចុះបញ្ជី ជាលើក ដំបូង នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៨ នៅ អគារ ផ្សារ មូលបត្រ កម្ពុជា ក្រោម ប្រធានបទ “សក្ដានុពល នៃកំណើន ប្រកប ដោយ ចីរភាព ” ដោយ មាន ការអញ្ជើញ ចូលរួម ពីសំណាក់ វាគ្មិន មក ពី កំពង់ផែ ស្វយ័ត ក្រុង ព្រះសីហនុ រដ្ឋាករទឹក ស្វយ័ត ក្រុងភ្នំពេញ និងក្រុមហ៊ុន មូលបត្រ អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី។ តាម រយៈ វេទិកា នេះ វាគ្មិន ដែលអញ្ជើញ ចូលរួម នឹង ធ្វើបទ បង្ហាញ អំពីដំណើរ ការគ្រប់គ្រង អាជីវកម្ម ព័ត៌មាន សំខាន់ៗទាក់ទង នឹងរបាយ ការណ៍ ហិរញ្ញវត្ថុ សក្តានុពល នៃការរីក ចម្រើន ទាំង ក្រុមហ៊ុន និង វិស័យ ព្រមទាំង កត្តា អាទិភាព ផ្សេងៗ ក្នុង ការអភិវឌ្ឍ ក្រុមហ៊ុន ប្រកប ដោយ និរន្តភាព ។ វេទិកា នេះ នឹងផ្តល់ ឱកាស ដល់ វិនិយោ គិន ក្នុង ការសួរ សំនួរ និងការ ពិភាក្សា ដោយផ្ទាល់ ជាមួយ វាគ្មិន តំណាង ក្រុមហ៊ុន នីមួយៗ។
វេទិកានេះមានរបៀបវារៈដូចខាងក្រោម៖
០៨:៣០ - ០៩:០០ ចុះឈ្មោះភ្ញៀវ កិត្តិយស ចូលរួម
០៩ :០០ - ០៩:១០ ពិធីបើក កម្មវិធី និងការគោរព ភ្លេង ជាតិ
០៩:១០ - ០៩ :២០ មតិ ស្វាគមន៏ របស់ គណៈអធិបតី
០៩ :២០ -០៩:៥០ បទបង្ហាញ ពីវាគ្មិន តំណាង ក្រុមហ៊ុន កំពង់ផែ ស្វយ័ត ក្រុង ព្រះសីហនុ
០៩:៥០ - ១០:០០ អាហារសម្រន់
១០:០០ - ១០:៣០ បទបង្ហាញ ពី វាគ្មិន តំណាង ក្រុមហ៊ុន រដ្ឋាករ ទឹកស្វយ័ត ក្រុងភ្នំពេញ
១០:៣០ - ១១:០០ ការវិភាគ ទៅលើ ក្រុមហ៊ុន ចុះបញ្ជី របស់ វាគ្មិនតំណាង ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយាល់ ស៊ីឃ្យួរឹធី
១១:០០ - ១១:៤៥ វេទិកា អ្នកសម្របសម្រួល និងអ្នក ចូលរួម ធ្វើការសួរ សំនួរទៅ កាន់វាគ្មិន
១១:៤៥ -១២:០០ ពិធីប្រគល់វត្ថុ អនុស្សាវរីយ៍ ថតរូប និង បិទ កម្មវិធី
សាធារណជននិងវិនិយោគិន អាចចុះ ឈ្មោះ ដើម្បី ចូលរួម បាន ចាប់ ពីពេល ជូនដំណឹង នេះ តទៅ តាម រយៈ អ៊ីម៉ែល lyhuor.kao@csx.com.kh។ ចំពោះ វិនិយោគិន ដែលមានចំណាប់ អារម្មណ៍ សូមរួសរាន់ចុះឈ្មោះដោយកន្លែងមានកំណត់។