សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ឆ្នំា២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៨៧.៥២៣.៥៨១.០០០រៀល កើនឡើងជាងក្នុងត្រីមាសទី៣ ឆ្នំា២០២០ ចំនួន ៧.១៧៦.៦៤៦.០០០រៀល ស្មើនឹង៨,៩៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១៨.៣១៩.៦២២.០០០រៀល កើនឡើងចំនួន ១១.៧៤៥.០៦៥.០០០រៀល ស្មើនឹង ១៧៨,៦៤%។ សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២៥៤.៦៧២.២៤៨.០០០ រៀល កើនឡើងចំនួន២៦.៩៩១.៩១៥.០០០ រៀល ស្មើនឹង ១១,៨៦% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៦៩.២០០.៧៩៧.០០០រៀល កើនឡើងចំនួន ៥៣.៤៦៥.៧២១.០០០ រៀល ស្មើនឹង ៣៣៩,៧៩% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០។ នាថ្ងៃទី៣០ ខែ កញ្ញាឆ្នាំ២០២១នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៩៣.៥២០.៣៨០.០០០រៀល កើនឡើងចំនួន ៣.៦៧៧.៦៧៩.០០០រៀល ស្មើនឹង ០,២៦% និងមូលធនសរុប មានចំនួន ៧៥៩.៣៨៧.៥៦៦.០០០រៀល កើនឡើងចំនួន ៥៧.០២៦.១៤៨.០០០រៀល ស្មើនឹង ៨,១២%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ២,៦១ ដង
២-អនុបាតចរន្តលឿន ២,២៩ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៣១%
៤-អនុបាតចំណេញធៀបនឹងមូលធន ២,៤១%
៥-អនុបាតគំលាតចំណេញដុល ២៣,៨០%
៦-អនុបាតគំលាតចំណេញភាព ២០,៩៣%
៧-អនុបាតលទ្ធភាពសងការប្រាក់ ៦,៨២ ដង
៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២១៣,៥៩ រៀល