សេចក្តីលម្អិត៖: នៅ ត្រីមាសទី១ ឆ្នាំ២០២៥ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ទទួលបានចំណូលចំនួន ៥៤៣ ប៊ីលានរៀល កើនឡើងចំនួន ២៦% បើប្រៀបធៀបទៅនឹង ត្រីមាសដូចគ្នា ឆ្នាំ២០២៤។ ប្រាក់ចំណេញសម្រាប់ ត្រីមាសទី១ ឆ្នាំ២០២៥ មានចំនួន ៤៣ ប៊ីលានរៀល កើនឡើងចំនួន ១០៦% បើប្រៀបធៀបទៅនឹង ត្រីមាសទី១ ឆ្នាំ២០២៤។
ទ្រព្យសកម្មសរុបនៅចុង ត្រីមាសទី១ ឆ្នាំ២០២៥ មានចំនួន ៩១៥ ប៊ីលានរៀល កើនឡើង ៤% ធៀបទៅនឹង ទ្រព្យសកម្មសរុបនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន ៨៨០ ប៊ីលានរៀល។ ទន្ទឹមនឹងនេះ បំណុលសរុបគិតត្រឹមចុង ត្រីមាសទី១ ឆ្នាំ២០២៥ មានចំនួន ៣៦៤ ប៊ីលានរៀល កើនឡើង ១% ធៀបទៅនឹង បំណុលសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានចំនួន ៣៦០ ប៊ីលានរៀល។
អនុបាតសំខាន់ៗសម្រាប់ ត្រីមាសទី១ ឆ្នាំ២០២៥ ៖
១. អនុបាតសន្ទនីយភាព
ក. អនុបាតចរន្ត: ៤,៣
ខ. អនុបាតចរន្តលឿន (Quick Ratio): ២,៤
២. អនុបាតចំណេញភាព (Profitability Ratio)៖
ក. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម: ៤,៤%
ខ. អនុបាតចំណេញធៀបនឹងមូលធនមធ្យម: ៧,៤%
គ. គម្លាតចំណេញដុល: ១៦,៦%
ឃ. គម្លាតចំណេញ: ៧,៣%
ច. អនុបាតលទ្ធភាពសងការប្រាក់ (Interest Coverage Ratio): ១១,៧