សេចក្តីលម្អិត៖: ក្នុងឆ្នំា២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៣៤៧.៦៩៧.៧៧៨.០០០រៀល កើនឡើងជាងឆ្នំា២០២៣ ចំនួន ១៤.២៨៨.៩៤៨.០០០រៀល ឬ ៤,២៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៨៥.០៤២.៩១៣.០០០រៀល កើនឡើងចំនួន ១២.៣៩៥.៣៤១.០០០រៀល ឬ ១៧,០៦% បើធៀបនឹងឆ្នំា២០២៣។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ៣.២៧៩.១៦៥.២៨១.០០០រៀល កើនឡើងចំនួន ២៤០.៨០០.១០៤.០០០រៀល ឬ ៧,៩៣% និងមូលធនសរុបមានចំនួន ១.៣៦៥.០៧២.៦១៣.០០០រៀល កើនឡើងចំនួន ៨០.៤៧៦.៨២២.០០០រៀល ឬ ៦,២៦%។
អនុបាតហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត៖ ០,៣៨ ដង
១.២ អនុបាតចរន្តលឿន៖ ០,១៨ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ ២,៦៩ %
២.២ អនុបាតចំណេញធៀបនឹងមូលធន៖ ៦,៤២ %
២.៣ អនុបាតគម្លាតចំណេញដុល៖ ២៥,៦០ %
២.៤ អនុបាតគម្លាតចំណេញភាព៖ ២៤,៤៦ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ៩៧៧,៨១ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់៖ ២,២៨ ដង
សម្រាប់ឆ្នាំ២០២៥ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៣១៧.០៥០.០០០ម៣ តបណ្តាញជូនអតិថិជនចំនួន ៣០.០០០បណ្តាញ និងលក់ទឹកឱ្យបានចំនួន ២៥៣.៦៣៩.៨០០ម៣ ព្រមទាំងគ្រោងរកចំណូលសរុបឱ្យបានចំនួន ៤៣០.៧០៥.៨៣១.០០០រៀល និងគ្រោងចំណាយសរុបចំនួន ៣២៩.២១៣.៤៧៩.០០០រៀល។