សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក មានចំណូលការប្រាក់សរុបចំនួន ៥៧១.៨៥៤ លានរៀល កើនជាងត្រីមាសទី១ ឆ្នាំ២០២១ ចំនួន ៨៩.៥៧០ លានរៀល ស្មើនឹង ១៨,៥៧% និងប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទបញ្ចប់៣ខែ ក្នុងត្រីមាសទី១ ឆ្នាំ២០២២ សរុបចំនួន ២០០.៦៦០ លានរៀល កើនឡើងចំនួន ៥៤.៦៨២ លានរៀល ស្មើនឹង ៣៧,៤៦% បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក មានចំនួន ១៨.៤០៨.១៩៤ លានរៀល កើនចំនួន ៨០៦.៤០៣ លានរៀល ស្មើនឹង ៤,៥៨% និងមូលធនសរុបមានចំនួន ២.៩៣១.០៩២ លានរៀល កើនចំនួន ១៨៣.៨៣៥ លានរៀល ស្មើនឹង ៦,៦៩% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១. អនុបាតចំណេញធៀបនឹងមូលធនជាមធ្យមៈ ៧,០៧%
២. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មជាមធ្យមៈ ១,១១%
៣. អនុបាតផលបត្រឥណទានធៀបនឹងទ្រព្យសកម្មៈ ៨៨,១០%
៤. អនុបាតចំណាយប្រតិបត្តិការធៀបនឹងផលបត្រឥណទានជាមធ្យមៈ ០,៧៥%
៥. អនុបាតចំណាយធៀបនឹងចំណូលៈ ៣២,៥៥%
៦. អនុបាតចំណូលលើផលមូលបត្រឥណទានជាមធ្យមៈ ៣,៦៧%
៧. អនុបាតសាធនភាពៈ ១៧,៨១%
៨. អនុបាតសន្ទនីយភាពៈ ១៥១,៩៧%
៩. អនុបាតឥណទានមិនដំណើរការៈ ១,២៤%
១០. អនុបាតប្រាក់បញ្ញើធៀបនឹងផលប័ត្រឥណទានៈ ៦៨,១៧%
១១. ចំនួនអតិថិជនសេវាឥណទានៈ ៤៧៣.៦០៤ នាក់
១២. ចំនួនអតិថិជនសេវាបញ្ញើសន្សំៈ ៦៧៥.៤២៥ នាក់
១៣. ចំនួនបុគ្គលិកៈ ៩.៣៨៣ នាក់
១៤. ចំនួនការិយាល័យៈ ១៨២
១៥. ចំនួនម៉ាស៊ីនអេធីអឹមៈ ១៤១