សេចក្តីលម្អិត៖: សម្រាប់ការអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ៤១.៨១៣.៥១៦ ពាន់រៀល (១០.១១៦.៩៨៩ ដុល្លារអាមេរិក) បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២២ កើនឡើងចំនួន ១.៤៦៧.៩៦៤ ពាន់រៀល (២៧៩.០១០ ដុល្លារអាមេរិក) ឬស្មើនឹង +៣,៦៤% ។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ មានសរុបចំនួន ៩.៨៩៥.៨០៩ ពាន់រៀល (២.៣៩៤.៣៤០ ដុល្លារអាមេរិក) បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២២ ថយចុះចំនួន ៦.៩៩៩.៩០៥ ពាន់រៀល (១.៧២៥.៥៦១ ដុល្លារអាមេរិក) ឬស្មើនឹង -៤១,៤៣% ។ សម្រាប់រយៈពេល៩ខែ ឆ្នាំ២០២៣ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម មានចំនួន ១០៨.៥៩២.១៩៣ ពាន់រៀល (២៦.៤៤០.៧៥៨ ដុល្លារអាមេរិក) សម្រេចបាន ៦២,២៤% នៃការគ្រោងផែនការឆ្នាំ២០២៣ និងធៀបនឹងឆ្នាំ២០២២ ថយចុះចំនួន ៧.៣៤៣.៤៧១ ពាន់រៀល (២.០១៦.៦៩៥ ដុល្លារអាមេរិក) ឬស្មើនឹង -៦,៣៣%។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៩.១៧៥.៧៣៧ ពាន់រៀល (៧.១០៣.៩០៥ ដុល្លារអាមេរិក) សម្រេចបាន ៤៣,៧៣% នៃការគ្រោងផែនការឆ្នាំ២០២៣ និងធៀបនឹងឆ្នាំ២០២២ ថយចុះចំនួន ១៥.៥៩២.៦៨៤ ពាន់រៀល (៣.៨៨៤.៩០៧ ដុល្លារអាមេរិក) ឬស្មើនឹង -៣៤,៨៣%។
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ១.០២៣.៨៤៧.៧២៣ ពាន់រៀល (២៤៨.៣៨៦.១៥៣ ដុល្លារអាមេរិក) កើនឡើងចំនួន ១២.៩៣៩.៦៣៨ ពាន់រៀល (២.៨៤១.៣១៨ ដុល្លារអាមេរិក) ស្មើនឹង +១,២៨% និងមូលធនសរុបមានចំនួន ៧៩៥.២០១.៣៣៩ ពាន់រៀល (១៩២.៩១៦.៣៨៥ ដុល្លារអាមេរិក) កើនឡើងចំនួន ២៥.៥០៩.៧១០ ពាន់រៀល (៥.៩៦១.៨៩៦ ដុល្លារអាមេរិក) ស្មើនឹង +៣,៣១% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ១,៣២ ដង
២-អនុបាតចរន្តលឿន: ១,២១ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,៩៧ %
៤-អនុបាតចំណេញធៀបនឹងមូលធន: ១,២៤ %
៥-អនុបាតគំលាតចំណេញដុល: ៦៦,០៨ %
៦-អនុបាតគំលាតចំណេញភាព:២៣,៦៧ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៤៧៨,៤២ រៀល