សេចក្តីលម្អិត៖: របាយការណ៍សរុបនៃការទិញមូលបត្រកម្មសិទ្ធិមកវិញ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក តាមវិធីសាស្ត្រដេញថ្លៃ មូលបត្រកម្មសិទ្ធិ គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សរុបចំនួនមូលបត្រកម្មសិទ្ធិសរុបដែលបានទិញមកវិញមានចំនួន ៣៥៥.៣៥៣ ភាគហ៊ុន គិតជាភាគរយនៃដើមទុនសរុបដែលបានបង់ចូលស្មើនឹង០,៥៦៦ % ដែលថ្លៃអតិបរិមា ស្មើនឹង ២.៣៦០ រៀល និងថ្លៃអប្បបរមា ស្មើនឹង ២.២២០ រៀល ទឹកប្រាក់សរុបដែលបានទិញមានចំនួន ៨១៣.៨២០.២៤០ រៀល។