សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី១ ដែលបានបញ្ចប់នៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ចំណូលសរុបរបស់ ផថខ មានចំនួន បានកត់ត្រាត្រឹម ១៥ ១០២ លានរៀល ដោយកើនឡើងចំនួន ៨ ៦៥១ លានរៀល ឬ ១៣៤,១០% បើប្រៀបធៀបទៅនឹងត្រីមាសទីពីរនៃឆ្នាំហិរញ្ញវត្ថុ២០២៤បានកត់ត្រាមានចំនួនត្រឹម ៦ ៤៥១លានរៀល។
គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ទ្រព្យសកម្មសរុប មានចំនួន ៨៩៨ ៧៩៥ លានរៀល តំណាងឲ្យការថយចុះចំនួន ១៨ ៧៦០ លានរៀល ឬ ២,០៤% បើប្រៀបធៀបនឹងចំនួន ៩១៧ ៥៥៥ លានរៀលនៃការិយអន្តរកាលត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និង មូលធនសរុបចំនួន (៧ ៨៨៥ ) លានរៀល តំណាងឲ្យការថយចុះចំនួន ៦ ៥៩៤ លានរៀល ឬ ៥១០,៧៧% បើប្រៀបធៀបនឹងចំនួន ១ ២៩១ លានរៀល នៃការិយអន្តរកាលត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ដែលបានបញ្ចប់នៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១. អនុបាតចរន្ត៖ ១,៣៥ ដង
២. អនុបាតចរន្តលឿន៖ ១,២៥ ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ (១,០១)%
៤. អនុបាតចំណេញធៀបនឹងមូលធន៖ (១១៤,៧០)%
៥. អនុបាតគម្លាតចំណេញដុល៖ ២២,៥៤%
៦. អនុបាតគម្លាតខាតភាព៖ (៥៩,៨៩)%
៧. ខាតក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ (១២០,៦៨) រៀល