រយៈពេល: ឆ្នាំសារពើពន្ធ
១ - ព័ត៌មាននៃការប្រែប្រួល: ១ - ព័ត៌មាននៃការប្រែប្រួល
- ចំណូល: - ចំណូល
ឆ្នាំសារពើពន្ធបច្ចុប្បន្ន: ១៦៤.០៨៧.៣៧៩.០០០ រៀល
ឆ្នាំសារពើពន្ធមុន: ១៤៩.៦០៦.០១៧.០០០ រៀល
បម្រែបម្រួល: ១៤.៤៨១.៣៦២.០០០ រៀល
អត្រាបម្រែបម្រួល: ៩,៦៨%
- ចំណេញ/ខាតប្រតិបត្តិការ: - ចំណេញ/ខាតប្រតិបត្តិការ
ឆ្នាំសារពើពន្ធបច្ចុប្បន្ន: ៣៨.៣២៦.៧២៦.០០០ រៀល
នាំសារពើពន្ធមុន: ៣៥.៣៤៤.១៩១.០០០ រៀល
បម្រែបម្រួល: ២.៩៨២.៥៣៥.០០០ រៀល
អត្រាបម្រែបម្រួល: ៨,៤៤%
- ចំណេញ/ខាតសុទ្ធ: - ចំណេញ/ខាតសុទ្ធ
ឆ្នាំសារពើពន្ធបច្ចុប្បន្ន: ១២.០៣៣.០១៩.០០០ រៀល
ឆ្នាំសារពើពន្ធមុន: ១៧.៥៩១.០៣៩.០០០ រៀល
បម្រែបម្រួល: ៥.៥៥៨.០២០.០០០ រៀល
អត្រាបម្រែបម្រួល: -៣១,៦០%
២ - មូលធនភាគហ៊ុនិក: ≥៣០ ប៊ីលានរៀល
៣ - បរិយាយ: ការកើនឡើងនៃប្រាក់ចំណូល ប្រាក់ចំណេញប្រតិបត្តិការ និងការថយចុះប្រាក់ចំណេញសុទ្ធ
បើធ្វើការប្រៀបធៀបលទ្ធផលហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០២៤ ទៅនឹងឆ្នាំ២០២៣ បានគូសបញ្ជាក់ដែរថា គិតជារួម គឺយើងមានការកើនឡើងជាវិជ្ជមានចំពោះប្រាក់ចំណូល ប្រាក់ចំណេញប្រតិបត្តិការ។ ចំណូលរបស់យើងមានចំនួន ១៦៤.០៨៧.៣៧៩ ពាន់រៀល ដែលមានការកើនឡើងដល់ទៅ ១៤.៤៨១.៣៦២ពាន់រៀល ស្មើនឹង ៩.៦៨% បើធៀបនឹងចំណូលនៃឆ្នាំ២០២៣ (១៤៩.៦០៦.០១៧ ពាន់រៀល)។ ប្រាក់ចំណេញប្រតិបត្តិការបានកើនឡើងដល់ទៅ ២.៩៨២.៥៣៥ ពាន់រៀល ស្មើនឹង ៨.៤៤% ពី ៣៥.៣៤៤.១៩១ ពាន់រៀល ទៅ ៣៨.៣២៦.៧២៦ ពាន់រៀល ។
ដោយឡែកប្រាក់ចំណេញសុទ្ធមានការថយចុះចំនួន ៥.៥៥៨.០២០ ពាន់រៀល ស្មើនឹង ៣១.៦០% ពី ១៧.៥៩១.០៣៩ ពាន់រៀល ទៅ ១២.០៣៣.០១៩ ពាន់រៀល ។
៤ - មូលហេតុ: ការកើនឡើងនៃប្រាក់ចំណូល និងប្រាក់ចំណេញប្រតិបត្តិការឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍សាខាបន្ថែមប្រកបដោយជោគជ័យ និងការចុះឈ្មោះសិស្សមានស្ថេរភាព។
ការធ្លាក់ចុះជាបណ្តោះអាសន្ននៃប្រាក់ចំណេញសុទ្ធបានមកពីការវិនិយោគជាយុទ្ធសាស្រ្តដើម្បីគាំទ្រដល់កំណើនរយៈពេលវែង។ ក្នុងន័យនេះការចំណាយលើការប្រាក់ ការខាតបង់នៅដំណាក់កាលដំបូងនៃការបើកសាខាថ្មី និងការរំលោះទ្រព្យសកម្មមានការកើនឡើងខ្ពស់ ដែលទាំងអស់នេះស្របតាមផែនការពង្រីករយៈពេលវែងរបស់ MJQE ។