១ - កាលបរិច្ឆេទប្រជុំ: 2021-05-17 14:00
២ - របៀបវារៈ: I. សេចក្ដីសម្រេចទី១: អនុម័តរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០
II. សេចក្ដីសម្រេចទី២: ការបោះឆ្នោត ជ្រើសរើស និងតែងតាំងក្រុមប្រឹក្សាភិបាលសម្រាប់អណត្តិថ្មី
III. សេចក្ដីសម្រេចទី៣: អនុម័តកំណត់ហេតុនៃកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ ២០២០
IV. សេចក្ដីសម្រេចទី៤: អនុម័តការតែងតាំងសវនករខាងក្រៅ (ដើម្បីបន្តសវនកម្មបន្ទាប់)
V. សេចក្ដីសម្រេចទី៥:ការបន្តសិទ្ធិសម្រាប់ការទិញភាគហ៊ុនត្រឡប់មកវិញដែលនឹងត្រូវស្នើសុំការអនុញ្ញាតពីអាជ្ញាធរ
៣ - សេចក្តីសង្ខេបនៃលទ្ធផលប្រជុំ: ១. សេចក្ដីសម្រេចទី១ បានទទួលការយល់ព្រមការអនុម័តរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០: ៦៣.៥៩៤.៥៥១ ភាគហ៊ុន = ៨៨,៤៨%
២. សេចក្ដីសម្រេចទី២ បានទទួលការអនុម័តពីការលាលែងពីតំណែង ជ្រើសរើស និង ការតែងតាំងអភិបាលសម្រាប់អណត្តិថ្មី: ៦៣.៥៩៤.៥៥១ ភាគហ៊ុន = ៨៨,៤៨%
៣. សេចក្ដីសម្រេចទី៣ បានទទួលការអនុម័តកំណត់ហេតុប្រជុំភាគទុនិកទូទៅប្រចាំឆ្នាំ ២០២០: ៦៣.៥៩៤.៥៥១ ភាគហ៊ុន = ៨៨,៤៨%
៤. សេចក្ដីសម្រេចទី៤ បានទទួលការអនុម័តការតែងតាំងសវនករខាងក្រៅ (ដើម្បីបន្តសវនកម្មបន្ទាប់): ៦៣.៥៩៤.៥៥១ ភាគហ៊ុន = ៨៨,៤៨%
៥. សេចក្ដីសម្រេចទី៥ បានទទួលការអនុម័តការបន្តសិទ្ធិសម្រាប់ការទិញភាគហ៊ុនត្រឡប់មកវិញដែលនឹងត្រូវស្នើសុំការអនុញ្ញាតពីអាជ្ញាធរ: ៦៣.៥៩៤.៥៥១ ភាគហ៊ុន = ៨៨,៤៨%
៤ - ផ្សេងៗ: -