នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២២ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលចំនួន ១៦.១៦១.៣៩១ ពាន់រៀល ដែលថយចុះ ១៤,៧៩% បើធៀបនឹងប្រាក់ចំណូលចំនួន ១៨.៩៦៥.៨១៨ ពាន់រៀល នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២១។ ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ ដែលក្រុមហ៊ុនទទួលបានមានចំនួន ១.៥៥៦.៥៥៧ ពាន់រៀល ដែលកើនឡើង ១១៧,០៨% បើធៀបនឹងប្រាក់ចំណេញក្នុងការិយបរិច្ឆេទចំនួន ៧១៧.០៥២ ពាន់រៀល នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនមានចំនួន ៦០.៦៩៨.៥៣៣ ពាន់រៀល ថយចុះ ៥.៨៤២.២១៥ ពាន់រៀល ឬ ៨,៧៨% និងមូលធនសរុបមានចំនួន ៣៨.២២៥.៩១៣ ពាន់រៀល កើនឡើងចំនួន ១.៣៣៥.០១៦ ពាន់រៀល ឬ ៣,៦២%។ អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ មានដូចខាងក្រោម៖ ១. អនុបាតចរន្តៈ ២,៥៧ ២. អនុបាតចរន្តលឿនៈ ២,០៩ ៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មៈ ២,៥៦% ៤. អនុបាតចំណេញធៀបនឹងមូលធនៈ ៤,០៧% ៥. អនុបាតគម្លាតចំណេញដុលៈ ២៣,៨៧% ៦. អនុបាតគម្លាតចំណេញភាពៈ ៩,៦៣% ៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិៈ ៨៤,៣១ |