ក្នុងត្រីមាសទី៣ ឆ្នំា២០២២ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ៤០.៣៤០.៥៦០ ពាន់រៀល (៩.៨៣៧.៩៧៩ ដុល្លារអាមេរិក) សម្រេចបាន ២៧,៥៩% នៃការគ្រោងផែនការឆ្នាំ២០២២ និងធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២១ កើនឡើងចំនួន ៣.៤៤៦.៨៨២ ពាន់រៀល (៧៧៤.៤៥៤ ដុល្លារអាមេរិក) ឬស្មើនឹង ៩,៣៤%។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសម្រាប់ត្រីមាសទី៣ ឆ្នំា២០២២ សរុបចំនួន ១៧.៨៣៧.៨៤៦ ពាន់រៀល (៤.៣៥២.៨៥៧ ដុល្លារអាមេរិក) សម្រេចបាន ៣០,៦៥% នៃការគ្រោងផែនការឆ្នាំ២០២២ និងធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២១ កើនឡើងចំនួន ១.៨៥៧.២១៦ ពាន់រៀល (៤២៦.៦៥៩ ដុល្លារអាមេរិក) ឬស្មើនឹង ១១,៦២%។ សម្រាប់រយៈពេល៩ខែ ដើមឆ្នាំ២០២២ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ១១៥.៩៣៥.៦៦៣ ពាន់រៀល (២៨.៤៥៧.៤៥៣ ដុល្លារអាមេរិក) សម្រេចបាន ៧៩,២៩% នៃការគ្រោងផែនការឆ្នាំ២០២២ និងធៀបនឹង៩ខែ ដើមឆ្នាំ២០២១ កើនឡើងចំនួន ២២.៩៩២.១៩៨ ពាន់រៀល (៥.៥៩៨.៧៥៥ ដុល្លារអាមេរិក) ឬស្មើនឹង ២៤,៧៤%។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសម្រាប់៩ខែ ដើមឆ្នាំ២០២២ សរុបចំនួន ៤៦.៦១៧.៦៧០ ពាន់រៀល (១១.៤៤២.៧២៧ ដុល្លារអាមេរិក) សម្រេចបាន ៨០,១១% នៃគ្រោងផែនការឆ្នាំ២០២២ និងធៀបនឹង៩ខែ ដើមឆ្នាំ២០២១ កើនឡើងចំនួន ៨.០០៩.៤៣៤ ពាន់រៀល (១.៩៤៧.៣៤២ ដុល្លារអាមេរិក) ឬស្មើនឹង ២០,៧៥%។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៩៥០.៣១៤.៨៦២ ពាន់រៀល (២៣០.៧១៤.៩៤៦ ដុល្លារអាមេរិក) កើនឡើងចំនួន ៥៤.៥០៧.៩០៩ ពាន់រៀល (១០.៨៣១.០៦០ ដុល្លារអាមេរិក) ស្មើនឹង ៦,០៨% និងមូលធនសរុបមានចំនួន ៧៥៥.៨៧០.៧១២ ពាន់រៀល (១៨៣.៥០៨.៣០៦ ដុល្លារអាមេរិក) កើនឡើងចំនួន ៥០.៤២៨.៤២៥ ពាន់រៀល (១០.៣៥១.១៤២ ដុល្លារអាមេរិក) ស្មើនឹង ៧,១៥% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត ៣,៨៩ ដង ២-អនុបាតចរន្តលឿន ៣,៨៩ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៨៨ % ៤-អនុបាតចំណេញធៀបនឹងមូលធន ២,៣៦ % ៥-អនុបាតគំលាតចំណេញដុល ៦៦,៦២ % ៦-អនុបាតគំលាតចំណេញភាព ៤៤,២៤ % ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៨៦២,៧៦ រៀល |