សេចក្តីលម្អិត៖: សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៦៤.៦៤០.៧៧១.០០០ រៀល កើនឡើងចំនួន ២០.៨៩៧.២២៦.០០០ រៀល ស្មើនឹង ៦,០៨% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១២១.៩៦៥.៤៩០.០០០រៀល កើនឡើងចំនួន ៣៧.៨១០.២៧៥.០០០ រៀល ស្មើនឹង៤៤,៩៣% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៦០២.៨២៤.៩៤០. ០០០រៀល កើនឡើងចំនួន ១៧៦.៦៧៩.៣៤៤.០០០រៀល ស្មើនឹង ១២,៣៩% និងមូលធនសរុប មានចំនួន ៩៧២.០៤៤.៨៧៦.០០០រៀល កើនឡើងចំនួន ១០៨.២៤៣.៩៣០.០០០ រៀល ស្មើនឹង ១២,៥៣%។
សូចនករសំខាន់ៗសម្រាប់ប្រចាំឆ្នាំ២០២៣ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ១,៩៤ ដង
២-អនុបាតចរន្តលឿន: ១,៦៩ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ៧,៦១%
៤-អនុបាតចំណេញធៀបនឹងមូលធន: ១២,៥៥%
៥-អនុបាតគំលាតចំណេញដុល: ៣៨,៥៥%
៦-អនុបាតគំលាតចំណេញភាព: ៣៣,៤៥%
៧-អនុបាតលទ្ធភាពសងការប្រាក់: ១៨,២៣ ដង
៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១.៤២១,៩៧ រៀល