រយៈពេល: ត្រីមាស
១ - ព័ត៌មាននៃការប្រែប្រួល: ១ - ព័ត៌មាននៃការប្រែប្រួល
- ចំណូល: - ចំណូល
ត្រីមាសបច្ចុប្បន្ន: ៨៦៣.២២០.៥៥៥.០០០ រៀល
ត្រីមាសមុន: ៨២៦.៧៦៩.៩៨៨.០០០ រៀល
បម្រែបម្រួល: ៣៦.៤៥០.៥៦៧.០០០ រៀល
អត្រាបម្រែបម្រួល: ៤,៤១%
- ចំណេញ/ខាតប្រតិបត្តិការ: - ចំណេញ/ខាតប្រតិបត្តិការ
ត្រីមាសបច្ចុប្បន្ន: ៤៩៣.២៩៩.៦៨៣.០០០ រៀល
ត្រីមាសមុន: ៤៩៩.២៣២.១២៦.០០០ រៀល
បម្រែបម្រួល: (៥.៩៣២.៤៤៣.០០០) រៀល
អត្រាបម្រែបម្រួល: (១,១៩)%
- ចំណេញ/ខាតសុទ្ធ: - ចំណេញ/ខាតសុទ្ធ
ត្រីមាសបច្ចុប្បន្ន: ១០៨.០៦២.៣៦៦.០០០ រៀល
ត្រីមាសមុន: ១៥៧.២៥០.៧៩៨.០០០ រៀល
បម្រែបម្រួល: (៤៩.១៨៨.៤៣២.០០០) រៀល
អត្រាបម្រែបម្រួល: (៣១,២៨)%
២ - មូលធនភាគហ៊ុនិក: ≥៣០ ប៊ីលានរៀល
៣ - បរិយាយ: ការថយចុះនៃចំណេញ/ខាតសុទ្ធ
៤ - មូលហេតុ: ការកើនឡើងនូវភាពជឿជាក់របស់អតិថិជនមកលើធនាគារ (ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ) ធ្វើឱ្យប្រាក់បញ្ញើនៅដំណាច់ខែមីនា ឆ្នាំ២០២៤ កើនឡើងដល់ ៧,៦៤ ប៊ីលានដុល្លារអាមេរិក ដែលបានកើនឡើងចំនួន ៤០៩,៣៤ លានដុល្លារអាមេរិក ឬ ៥,៦៦% ពីដំណាច់ខែធ្នូ ឆ្នាំ២០២៣។ ដោយអនុវត្តតាមបទប្បញ្ញត្តិទាក់ទងនឹងការធ្វើចំណាត់ថ្នាក់ឥណទាន និងដើម្បីភាពរឹងមាំ និងការទប់ទល់រាល់ហានិភ័យ ដែលអាចជះឥទ្ធិពលដល់ឥណទាន និងបុរេប្រទានដល់អតិថិជន, ធនាគារបានបង្កើននូវសំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃចំនួន ៨,២២ លានដុល្លារអាមេរិក ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣។ ជាលទ្ធផល ប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ សម្រេចបាន ២៦,៥៤ លានដុល្លារអាមេរិក (ឬ ១០៨,០៦ ប៊ីលានរៀល)។