សេចក្តីលម្អិត៖: ដោយអនុលោមតាមសេចក្តីសម្រេច នៃកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកសាមញ្ញលើកទី២៥ របស់ធនាគារ អេស៊ីលីដា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ភាគហ៊ុនិកបានអនុម័តការបែងចែកភាគលាភជាសាច់ប្រាក់ចំនួន២០ភាគរយ នៃប្រាក់ចំណេញក្នុងឆ្នាំ២០២៤ ដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ អេស៊ីលីដា ចំនួន៤៩៣.៣៨៣.២០០.០០០រៀល ស្មើនឹង៩៨.៦៧៦.៦៥៨.២២៦,៩៩រៀល ក្នុងអត្រា២២៧,៨០៤៩ រៀល ក្នុងមួយ ភាគហ៊ុន និងរក្សាប្រាក់ចំណេញនៅសល់ក្នុងខ្ទង់ប្រាក់ចំណេញរក្សាទុករបស់ធនាគារ អេស៊ីលីដា ដែលនឹងត្រូវអនុម័តចុងក្រោយដោយអាជ្ញាធរពាក់ព័ន្ធ។ ចំពោះកាលបរិច្ឆេទកំណត់ទុក សម្រាប់ប្រកាសបញ្ជីឈ្មោះភាគហ៊ុនិក ដែលត្រូវទទួលបានភាគលាភ (កាលបរិច្ឆេទកំណត់ទុកនៃការបែងចែកភាគលាភ) គឺនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។
សម្គាល់៖
១. ភាគហ៊ុនិកដែលលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) របស់ខ្លួននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នឹងនៅតែមាន សិទ្ធិទទួលបានភាគលាភ។
២. ភាគហ៊ុនិកដែលទិញមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) របស់ខ្លួននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នឹងមិនមានសិទ្ធិ ទទួលបានភាគលាភនេះទេ និង
៣. ភាគលាភនេះនឹងត្រូវបែងចែកជូនភាគហ៊ុនិក បន្ទាប់ពីទទួលបានការអនុម័តពីអាជ្ញាធរពាក់ព័ន្ធ។