១ - កាលបរិច្ឆេទប្រជុំ: 2025-05-02 08:00
២ - របៀបវារៈ: 1. ស្នើសុំការអនុម័តសម្រេច លើការជ្រើសតាំងសវនករឯករាជ្យសម្រាប់ឆ្នាំ២០២៥ ដល់ឆ្នាំ ២០២៧។
2. ស្នើសុំការអនុម័តសម្រេច លើការការបោះឆ្នោតជ្រើសតាំងអភិបាលឯករាជ្យសម្រាប់អាណត្តិថ្មី។
3. ស្នើសុំអនុម័តសម្រេច លើការបែងចែកភាគលាភពីប្រាក់ចំណេញឆ្នាំ ២០២៤។
៣ - សេចក្តីសង្ខេបនៃលទ្ធផលប្រជុំ: • អនុម័តសម្រេចលើការជ្រើសតាំង ក្រុមហ៊ុន Ernst & Young (Cambodia) Ltd. ជាសវនករឯករាជ្យសម្រាប់ឆ្នាំ២០២៥ ឆ្នាំ២០២៦ និងឆ្នាំ ២០២៧។
• អនុម័តសម្រេចលើការជ្រើសតាំង លោក គង់ វ៉ារ៉ា ជាអភិបាលឯករាជ្យសម្រាប់អាណត្តិថ្មីគិតចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ រហូតដល់ ថ្ងៃទី១៥ ខែមករឆ្នាំ២០២៩។
អនុម័តធ្វើការកែប្រែលក្ខន្តិកៈក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងបានអនុម័តបន្ថែមថា ប្រធានក្រុមប្រឹក្សាភិបាល និងលេខាធិការក្រុមហ៊ុនត្រូវបានអនុញ្ញាតឱ្យទាញយក និងចុះហត្ថលេខាលើឯកសារផ្លូវការផ្សេងៗ ដែលអាចត្រូវការដោយអាជ្ញាធរ ឬភាគីមានសមត្ថកិច្ច។
• អនុម័តសម្រេច លើការបែងចែកភាគលាភពីប្រាក់ចំណេញឆ្នាំ ២០២៤ ចំនួន ១៧.៥៩២.៣២៧.៩១៧ រៀល ស្មើនឹង (៤.៣៩៥.៤២៧,២៩ ដុល្លារ) តាមលក្ខខ័ណ្ឌ៖
• ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ១៤៥,៦០ រៀល ស្មើនឹង ០,០៣៦៣៧ ដុល្លារ សម្រាប់ភាគហ៊ុនិកជាសាធារណជន
• ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ៥១,៣៩ រៀល ស្មើនឹង ០,០១២៨៤ ដុល្លារ សម្រាប់ភាគហ៊ុនិកទាំង១១នាក់
• រូបិយប័ណ្ណទូទាត់ភាគលាភ៖ ដុល្លារអាមេរិក (អត្រាប្តូរប្រាក់ ៤.០០៣ រៀល ក្នុងមួយដុល្លារ)
៤ - ផ្សេងៗ: N/A