សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ សម្ព័ន្ធធនាគារទទួលបានចំណូលសរុបចំនួន ៩១២,៨៥ ប៊ីលានរៀល កើនឡើងចំនួន ៤៩,៦៣ ប៊ីលានរៀល ស្មើនឹង ៥,៧៥% និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១៧១,៦០ ប៊ីលានរៀល កើនឡើងចំនួន ៦៣,៥៤ ប៊ីលានរៀល ស្មើនឹង ៥៨,៨០% ធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៤។
គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារមានចំនួន ៤៥,៩៩ ទ្រីលានរៀល ដែលកើនឡើងចំនួន ២,៣៨ ទ្រីលានរៀល ស្មើនឹង ៥,៤៧% និងមូលធនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារចំនួន ៦,១១ ទ្រីលានរៀល កើនឡើងចំនួន ១៣២,៨៨ ប៊ីលានរៀល ស្មើនឹង ២,២២% ធៀបទៅនឹងដំណាច់ឆ្នាំ២០២៤។
សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
ចំណេញធៀបនឹងមូលធនមធ្យម(*): ២,៨៤%
ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម(*): ០,៣៨%
ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៨៨%
ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,០៤%
ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៣,២៦%
ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៨២,១៣%
អនុបាតឥណទានមិនដំណើរការ (**): ៥,៤៧%
អនុបាតសាធនភាព: ១៨,៧៧%
អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ៣៣៩,២០%
(*) . អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
. អនុបាតចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនមធ្យមផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ
. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / ទ្រព្យសកម្មសរុបមធ្យម
(**) . អនុបាតឥណទានមិនដំណើរការ = សមតុល្យប្រាក់ដើមតាមកិច្ចសន្យារបស់ឥណទានមិនដំណើរការ / សមតុល្យប្រាក់ដើមឥណទានតាមកិច្ចសន្យាសរុប
ចំនួនបុគ្គលិក (សម្ព័ន្ធធនាគារ): ១៣.៣៩៦ នាក់