សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៣៣២.៩៨៤.៩៤២.០០០រៀល ថយជាងឆ្នាំ២០២២ ចំនួន៨៦.០៤៧.៦០៣.០០០រៀល ស្មើនឹង២០,៥៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆទសរុបចំនួន ៤.៣៥៨.០៦៦.០០០រៀល កើនចំនួន ៨៧១.៧៣៨.០០០រៀល ស្មើនឹង ២៥,០០% បើធៀបនឹងឆ្នាំ២០២២។ នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នំា២០២៣ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៥៥.៥០១.៣៩៤.០០០រៀល កើនចំនួន ៥.៨១២.៥៩៥.០០០ រៀល ស្មើនឹង ១,៦៦% និងមូលធនសរុប មានចំនួន ២៨៥.៧៩៩.៣៦៥.០០០ រៀល កើនចំនួន ៤៧៩.៨៦៩.០០០ រៀល ស្មើនឹង ០,១៧% ។ សូចនករសំខាន់ៗប្រចាំឆ្នាំ២០២៣ ១-អនុបាតចរន្ត ៦,២៩ដង ២-អនុបាតចរន្តលឿន ៤,៨៩ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,២៣% ៤-អនុបាតចំណេញធៀបនឹងមូលធន ១,៥២% ៥-អនុបាតគំលាតចំណេញដុល ៧,៦៦% ៦-អនុបាតគំលាតចំណេញភាព ១,៣១% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១០៨,៩៥ រៀល |