១ - កាលបរិច្ឆេទប្រជុំ: 2024-06-05 00:00
២ - របៀបវារៈ: ម៉ោង ៨ៈ០០ - ៩ៈ០០ ការចុះវត្តមាន
ម៉ោង ៩ៈ០០ - ៩ៈ៣០ ប្រកាសហេតុមហាសន្និបាតភាគហ៊ុនិក លើកទី១០ (“មហាសន្និបាតភាគហ៊ុនិក”)
ក. គោលបំណងនៃមហាសន្និបាតភាគហ៊ុនិក
ខ. សមាសភាពអ្នកចូលរួមក្នុងមហាសន្និបាតភាគហ៊ុនិក
គ. របៀបវារៈនៃមហាសន្និបាតភាគហ៊ុនិក
ឃ. មតិស្វាគមន៍របស់ប្រធានក្រុមប្រឹក្សាភិបាល
ម៉ោង ៩ៈ៣០ - ១០ៈ៣០ បទបង្ហាញស្តីពីលទ្ធផលអាជីវកម្ម ឆ្នាំ២០២៣ និងទិសដៅអាជីវកម្មសម្រាប់ ឆ្នាំ២០២៤
ក. របាយការណ៍លទ្ធផលអាជីវកម្មសម្រាប់ ឆ្នាំ២០២៣
ខ. ទិសដៅអាជីវកម្មសម្រាប់ ឆ្នាំ២០២៤
គ. សំណួរ ចម្លើយ
ម៉ោង ១០ៈ៣០ - ១០ៈ៤៥ សម្រាកពិសាអាហារសម្រន់
ម៉ោង ១០ៈ៤៥ - ១១ៈ១៥ កម្មវិធីបោះឆ្នោត
ក. ប្រកាសហេតុនៃការបោះឆ្នោត សមាសភាពគណៈកម្មការទទួលបន្ទុកបោះឆ្នោត
ខ. បទបង្ហាញពីនីតិវិធីនៃការបោះឆ្នោត
គ. ការបែងចែកភាគលាភជូនភាគហ៊ុនិក
ឃ. លាភការសម្រាប់ក្រុមប្រឹក្សាភិបាល
ង. ការប្រកាសលទ្ធផលបោះឆ្នោត
ម៉ោង ១១ៈ១៥ - ១១ៈ៣០ មតិថ្លែងអំណរគុណ និងបិទកម្មវិធី
៣ - សេចក្តីសង្ខេបនៃលទ្ធផលប្រជុំ: ការបែងចែកភាគលាភជូនភាគហ៊ុនិក និងលាភការសម្រាប់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ត្រូវបានយល់ព្រម និងអនុម័តដោយសម្លេងបោះឆ្នោតភាគច្រើនភាគហ៊ុនិកដែលមានសិទ្ធបោះឆ្នោត និងមានវត្តមាន ក្នុងមហាសន្និបាត ភាគហ៊ុនិករបស់ក្រុមហ៊ុន ដូចខាងក្រោម ៖
១- ភាគលាភជាសាច់ប្រាក់ចំនួន ១.២០០.០០០.០០០ រៀល ប្រមាណជា ៣០០.០០០ ដុល្លារអាមេរិក ស្មើនឹង ប្រមាណ ២៧,៥៤% នៃប្រាក់ចំណេញក្រោយបង់ពន្ធ នៃប្រាក់ចំណេញក្រោយបង់ពន្ធប្រចាំឆ្នាំ២០២៣ នឹងត្រូវបែងចែកជូនភាគហ៊ុនិក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
២- លាភការជាសាច់ប្រាក់ចំនួន ២៤០.០០០.០០០ រៀល ប្រមាណជា ៦០.០០០ ដុល្លារអាមេរិក ត្រូវប្រកាសចែកជូនក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។
៤ - ផ្សេងៗ: -