សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២៤ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានរាយការណ៍ពីចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទចំនួន ៦១០.៨១៧.០០០ រៀល កើនឡើងចំនួន ២.០៣០.៦៨៨.០០០ រៀល ស្មើនឹង ១៤៣,០២% បើប្រៀបធៀបទៅនឹងត្រីមាសទី ១ ឆ្នាំ ២០២៣។
គិតត្រឹមដំណាច់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ៩៣.៣៨៤.៧៦១.០០០ រៀល កើនឡើងចំនួន ៣.៩៤៧.០០០ រៀល ស្មើនឹង ០,០០៤២៣% និង មូលធនសរុប មានចំនួន ១៥.៨៥៩.២១៨.០០០ រៀល កើនឡើងចំនួន ៦១០.៨១៧.០០០ រៀល ស្មើនឹង ៤,០១%។
សូចនាករសំខាន់ៗនៃត្រីមាសទី១ ឆ្នាំ ២០២៤ មានដូចខាងក្រោម៖
១. អនុបាតចរន្ត: ១០២%
២. អនុបាតចរន្តលឿន: ៥៨%
៣. អនុបាតចំណេញធៀបនឹងទ្រព្យ: ០,៦៥%
៤. អនុបាតចំណេញធៀបនឹងមូលធន: ៤%
៥. អនុបាតគម្លាតចំណេញដុល៖ ២៩%
៦. អនុបាតគម្លាតចំណេញភាព៖ ៩%
៧. អនុបាតលទ្ធភាពសងការប្រាក់: ២,២៨ ដង
៨. (ចំណេញ) ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៣០,៣៧ រៀល